- 2018-05-28 06:40:13
- បាល់ទាត់
លីគយុវជនរបស់អង្គការផ្កាយសមុទ្រ មាន១០០ក្រុមចូលរួមបានបិទបញ្ចប់ហើយ
- 2018-05-28 06:40:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លីគយុវជនរបស់អង្គការផ្កាយសមុទ្រ មាន១០០ក្រុមចូលរួមបានបិទបញ្ចប់ហើយ
ចន្លោះមិនឃើញ
កម្មវិធីប្រកួត AIA-ISF Youth League ឆ្នាំ២០១៧-១៨ (U10 U14 U18) មានក្រុមចូលរួម១០០ក្រុម ហើយធ្វើការប្រកួតវិលជុំ ជារៀងរាល់សប្ដាហ៍នៅកីឡដ្ឋានរបស់អង្គការផ្កាយសមុទ្រ បានបិទបញ្ចប់ហើយកាលពីម្សិលមិញនេះ។
លោក Leo Brogan សមាជិកក្រុមប្រឹក្សាភិបាលនៃអង្គការផ្កាយសមុទ្របាននិយាយថានេះជាការប្រកួតលីគយុវជនមួយដែលបានបង្កើតឡើង ដើម្បីអភិវឌ្ឍថ្នាលយុវជន។ ការប្រកួតទាំង៣កម្រិតខាងលើនេះ មានកីឡាករចូលរួមច្រើនជាង១ពាន់នាក់ និងធ្វើឡើងរយៈពេល៦ខែមកហើយ។ កីឡាករទាំងអស់ ជាពិសេសក្មេងស្រី បានចូលរួមប្រកួតប្រជែងគ្នា ដោយភាពស្វាហាប់។ នេះជាជំហានមួយទៀតសម្រាប់ពួកគេ ដើម្បីអភិវឌ្ឍខ្លួនក្នុងវិស័យបាល់ទាត់។ លោក Leo ក៏បានអរគុណផងដែរចំពោះការចូលរួមរបស់ AIA ក្នុងវិស័យបាល់ទាត់នេះ។
ដោយឡែកសម្រាប់លោក Richard Bates អគ្គនាយកក្រុមហ៊ុន AIA ក៏រីករាយក្នុងការសហការគ្នានេះដែរ ដើម្បីជាការជួយដល់សង្គម និងអភិវឌ្ឍវិស័យបាល់ទាត់។ ស្របគ្នានេះដែរ ក្រុមហ៊ុនរបស់លោក នឹងធ្វើការកាន់តែជិតស្និទ្ធបន្ថែមទៀត ក្នុងការជួយដល់សង្គម តាមរយៈការបង្កើតជាកម្មវិធីផ្សេងៗ ព្រោះថាអង្គការផ្កាយសមុទ្រមានកម្មវិធីច្រើនទៀតដើម្បីធ្វើ នាឆ្នាំក្រោយៗនេះ។
កញ្ញា ជួប វិច្ឆិកា ប្រធានអង្គការផ្កាយសមុទ្រ សប្បាយរីករាយនៅពេលឃើញមានយុវជនចូលរួមការប្រកួតច្រើនដូច្នេះ។ ដោយសារតែមានការចូលរួមច្រើននេះហើយ ទើបធ្វើឱ្យថ្នាលយុវជនរបស់អង្គការកាន់តែខ្លាំងឡើង ហើយក៏ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាជ្រើសរើសចូលក្រុមជម្រើសជាតិច្រើន។ តួយ៉ាងកាលពីពេលថ្មីៗនេះ យុវនារីរបស់អង្គការត្រូវបានសហព័ន្ធកោះហៅឱ្យចូលក្រុមជម្រើសជាតិនារីរបស់កម្ពុជាផងដែរ។
ខាងក្រោមនេះជាចំណាត់ថ្នាក់ការប្រកួតពានរង្វាន់ខាងលើ៖
ក្នុងការបិទពានម្សិលមិញនេះក៏មានខាងគ្រូរបស់ Spurs អញ្ជើញចូលរួមជាភ្ញៀវកិត្តិយសផងដែរ។ ដោយថ្ងៃនេះ ពួកគេនឹងធ្វើការបង្ហាត់ក្រុមគ្រូបង្វឹកកម្ពុជារបស់អង្គការម្ដងទៀតផងដែរ៕