• 2018-05-26 01:39:32
  • បាល់ទាត់

​បឹង​កេត​ ​ត្រៀម​ចរចា​​​ជា​មួយ​​ម្នាក់​ក្នុង​ចំណោម​បី​នាក់​ ​ដែល​លីគ​ម៉ាឡេស៊ី​ផ្ដាច់​​កុង​ត្រា

  • 2018-05-26 01:39:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​អ្នក​ស្រី ពុទ្ធ​ ធីតា​ ដែល​ជា​ប្រធាន​ក្លឹប​បឹង​កេត​បាន​អះអាង​ថា ក្លឹប​របស់​អ្នក​​ខ្លួន នឹង​បើក​ការ​ចរចា​ជា​មួយ​កីឡាករ​ឆ្នើម​ ចាន់ វឌ្ឍនាកា ក្នុង​គោល​បំណង​ ដើម្បី​នាំ​យក​កីឡាករ​រូប​នេះ​មក​ចូល​រួម​ជា​មួយ​ក្លឹប​របស់​ខ្លួន​នៅ​ពាក់​កណ្ដាល​រដូវ​កាល​នេះ។

អ្នក​ស្រី​ ពុទ្ធ​ ធីតា​ និង​ប្ដី​ (កណ្ដាល)

​​ប្រធាន​ក្លឹប​រូប​នេះ​បាន​អះអាង​ថា ខ្លួន​ពិត​ជា​ចង់​បាន​ វឌ្ឍនាកា មក​ចូល​រួម​ជា​មួយ​បឹង​កេត​វិញ​ខ្លាំង​មែន​ទែន។ ​រហូត​មក​ដល់​ពេល​នេះ​អ្នក​ចាត់​ការ​របស់​អ្នក​ស្រី​គឺ​លោក បែ​ មករា បាន​និយាយ​ខ្លះ​ៗ​ជា​មួយ​ វឌ្ឍនាកា រួច​ហើយ។

​អ្នក​ស្រី​បញ្ជាក់​ថា នៅ​រយៈ​ពេល ២ ឬ​៣​ ​ថ្ងៃ​ទៀត​អ្នក​ស្រី នឹង​ណាត់​ជួប​ វឌ្ឍនាកា ផ្ទាល់​ដើម្បី​សាក​សួរ​​ថា តើ​រូប​គេ​ចង់​មក​បឹង​កេត​វិញ​ឬ​យ៉ាង​ណា។ អ្នក​ស្រី​ក៏​មិនទាន់​ច្បាស់​ថា​កំពូល​កីឡាករ​របស់​កម្ពុជា​រូប​នេះ​ចង់​​បន្ត​​លេង​ក្រៅ​ស្រុក ឬ​ចង់​មក​លេង​នៅ​ក្នុង​ស្រុក​វិញ​ឡើយ។

​​អតីត​​ក្លឹប​បឹង​កេត ចាន់ វឌ្ឍនាកា បាន​​​ទៅ​ចូល​រួម​ជាមួយ​ក្លឹប​​នៃ​លីគ​ទី​៣ ជប៉ុន​ Fujieda MYFC បាន​មួយ​រដូវ​កាល​ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​​ក្នុង​រដូវ​កាល ២០១៦-២០១៧​។ ក្រោយ​ចប់​​​កុង​ត្រា​នេះ​ ​​រូប​គេ​ក៏​បន្ត​ទៅ​លេង​នៅ​ក្លឹប​​ Pahang របស់​ម៉ាឡេស៊ី​​​ក្នុង​រដូវ​កាល​ថ្មី​២០១៨​ ប៉ុន្តែ​ទើបតែ​ត្រូវ​បាន​ក្លឹប​មួយ​នេះ​ផ្ដាច់​កុង​ត្រា​កាល​ពី​ពេល​ថ្មី​ៗ​នេះ៕ ​​

ចាន់ វឌ្ឍនាកា (កាល​នៅ​បឹង​កេត)

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី