• 2018-05-21 02:02:47
  • បាល់ទាត់

Matic ឲ្យ Man Utd ទិញ​កីឡាករ​មាន​បទពិសោធន៍​ច្រើន​បន្តិច បើ​ចង់​ឲ្យ​ក្រុមខ្លាំង

  • 2018-05-21 02:02:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ Nemanja Matic បាន​ណែនាំ​ឲ្យ​ Manchester Unit នាំ​យក​កីឡាករ​មាន បទពិសោធន៍​ច្រើន​បន្តិច​មក​ក្នុង​រដូវ​កាល​ថ្មី​នេះ​ដើម្បី​ពង្រឹង​ក្រុម។

ក្នុង​រដូវ​កាល​នេះ​បិសាច​ក្រហម​បាន​ជះ​លុយ​១៤៨​លាន​ទិញ​យក​កីឡាករ​សំខាន់​ៗ​ដូច​ជា Matic និង Romelu Lukaku ជា​ដើម។ តែ​ United បាន​បាត់​បង់​ពាន FA Cup ដោយ​សារ Chelsea កាល​ពី​ថ្ងៃ​សៅរ៍ ខណៈ​ក្នុង​  Premier League បាន​ត្រឹម​លេខ​ពីរ តាម​ពី​ក្រោយ Manchester City ដល់​១៩​ពិន្ទុ។

យ៉ាង​នេះ​ក្ដី Matic ជឿជាក់​ថា Man Utd​ នៅ​តែ​អាច​ដណ្ដើម​ពាន​ធំ​​ៗ​ដូច​ជា Champions League នៅ​រដូវ​កាល​ក្រោយ ប្រសិន​ជា​ក្លឹប​នាំ​យក​​កីឡាករ​ដែល​មាន​បទពិសោធន៍។ "មាន​តែ​ក្រុម​មួយ​គត់​ដែល​ល្អ​ជាង​យើង​នោះ​គឺ Man City។ ជា​ការ​ពិត City គេ​លេង​បាល់​បាន​យ៉ាង​អស្ចារ្យ។ ប៉ុន្តែ​ពួក​យើង​តស៊ូ​បាន​លេខ​ពីរ​ដែរ ដូច្នេះ​ពួក​យើង​​មាន​កៅអី UCL ឆ្នាំ​ក្រោយ នេះ​ជា​រឿង​សំខាន់​បំផុត។ ខ្ញុំ​គិត​ថា ពួក​យើង​ត្រូវ​ការ​កីឡាករ​មាន​បទពិសោធន៍​​មួយ​ចំនួន ដើម្បី​មាន​គុណភាព​ក្នុង​ក្រុម។ សម្ដី Matic វ័យ​២៩​ឆ្នាំ៕ ​​

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់