- 2018-05-19 00:34:31
- ព័ត៌មាន
ដូរឈ្មោះថ្មីភ្លាម អតីតក្រុមអាស៊ានរៀបពានមិត្តភាពតំបន់ឦសាន្ត
- 2018-05-19 00:34:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដូរឈ្មោះថ្មីភ្លាម អតីតក្រុមអាស៊ានរៀបពានមិត្តភាពតំបន់ឦសាន្ត
ចន្លោះមិនឃើញ
ក្រុមបាល់ទាត់ T4 FC ជាឈ្មោះថ្មីរបស់អតីតក្រុមបាល់ទាត់ ASEAN ខេត្តរតនគីរី ពេលនេះរៀបចំការប្រកួតពានរង្វាន់មិត្តភាពប្រចាំភូមិភាគឦសាន្តដើម្បីរឹតចំណងមិត្តភាព និងបំផុសសកម្មភាពបាល់ទាត់ឲ្យកាន់តែប្រសើរឡើង។
តាមការឲ្យដឹងពីអ្នកគ្រប់គ្រងក្រុមថា ឈ្មោះថ្មីនេះបានផ្លាស់ប្តូរជាផ្លូវការកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨កន្លងទៅនេះ។ ពេលនេះក្រុមបានរៀបចំការប្រកួតពានមិត្តភាពមួយដែលមានក្រុមមកពីខេត្ត៥ក្នុងតំបន់។ ក្នុងគោលបំណងដើម្បីរឹតចំណងសាមគ្គីភាពរវាក្រុមបាល់ទាត់មានកេរ្ត៍ឈ្មោះក្នុងភូមិភាគឦសាន្តនេះ។ ម្ចាស់ក្រុមថ្មី បានផ្តួចផ្តើមបង្កើតពានមិត្តភាពមួយដែលមានក្រុមចូលរួមចំនួន៤ ក្នុងនោះមានក្រុម T4 FC (ម្ចាស់ផ្ទះ)របស់ខេត្តរតនគីរី ក្រុមខ្លាំង ECHO មកពីខេត្តស្ទឹងត្រែង ក្រុម សសយករបស់ខេត្តមណ្ឌលគីរី និងក្រុមភ្ញៀវរបស់ម្ចាស់ផ្ទះផ្ទាល់មួយទៀតគឺ FREEDOM មកពីខេត្តសៀមរាប។
តាមការឲ្យដឹងពីតំណាងក្រុមបញ្ជាក់ថា មានការអញ្ចើញក្រុមពីខេត្តក្រចេះ Kratie FC និង យុវជនស្រុកមេមត់ខេត្តត្បូងឃ្មុំមកចូលរួមដែរ ប៉ុន្តែក្រុមទាំងពីរជាប់រវល់មិនអាចចូលរួមបាន។
តាមផែនការ ការប្រកួតធ្វើឡើងរយៈពេល២ថ្ងៃ គឺចាប់ផ្តើមនៅថ្ងៃទី១៩-២០ ខែឧសភា ឆ្នាំ២០១៨។ ការប្រកួតនេះគឺប្រើរូបមន្តក្រុមឈ្នះឡើងប៉ះក្រុមឈ្នះដើម្បីយចំណាត់ថ្នាក់លេខ១ ហើយក្រុមចាញ់ប៉ះក្រុមចាញ់យកលេខ៣។
ថ្វីបើប្រកួតពានមិត្តភាព ប៉ុន្តែក៏មានប្រាក់ឧបត្ថម្ភខ្លះដែរ។ ក្រុមលេខ១ទទួលបានពានរង្វាន់១ និងប្រាក់៨០ម៉ឺនរៀល ក្រុមលេខ៣ទទួលបាន៤០ម៉ឺនរៀល និងលេខ៣ទទួលបាន២០ម៉ឺនរៀល៕