• 2018-05-15 01:37:59
  • បាល់ទាត់

ប្រេស៊ីល ​បង្ហាញ​បញ្ជី​ឈ្មោះ​កីឡាករ​២៣​នាក់ ​ទៅ​លេង World Cup

  • 2018-05-15 01:37:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​បាន​បង្ហាញ​បញ្ជី​ឈ្មោះ​កីឡាករ​ទាំង​២៣​នាក់ ​ទៅ​លេង​នៅ​ព្រឹត្តិការណ៍ World Cup 2018 នៅ​ប្រទេស​រុស្ស៊ី​ជា​ផ្លូវការ​ហើយ។

ក្នុង​បញ្ជី​នោះ​ដែរ ​គេ​សង្កេត​ឃើញ​មាន​វត្តមាន​របស់ Neymar ​ដែល​កំពុង​របួស​នៅ​ឡើយ ខណៈ​ដែល Alves ​មិន​មាន​ឈ្មោះ​ឡើយ ព្រោះ​ទើប​តែ​របួស​ហើយ​ត្រូវ​សម្រាក​ច្រើន​ខែ។ ​ក្នុង​បញ្ជី​នោះ​ដែរ កីឡាករ​នៅ​ក្លឹប Man City ​៤​នាក់​ដែល​មាន​វត្តមាន​គឺ​អ្នក​​ចាំ​ទី Ederson ខ្សែ​ការពារ Danilo ​ខ្សែ​បម្រើ​ Fernandinho ​និង​ខ្សែ​ប្រយុទ្ធ​ Jesus។

លោក Tite ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​បាន​និយាយ​ចំពោះ​ជម្រើស​ទាំង​២៣​នាក់​នេះ​ថា ​ជា​ជម្រើស​ល្អ​បំផុត​សម្រាប់​ក្រុម​ប្រេស៊ីល។ ពួកគេ​សុទ្ធ​តែ​មាន​បទ​ពិសោធ​និង​ធ្លាប់​លេង​ជាមួយ​គ្នា​ច្រើន​ឆ្នាំ។ ​ការ​យល់​ចិត្ត​គ្នា ​នឹង​ធ្វើ​ឱ្យ​ក្រុម​មួយ​នេះ​លេង​កាន់​តែ​ល្អ​នៅ​ព្រឹត្តិការណ៍ World Cup ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ មុន្នីរម្យ

មតិយោបល់