• 2018-05-08 02:59:28
  • បាល់ទាត់

​លោក​​ ប្រាក់​ សុវណ្ណារ៉ា មើល​ឃើញ​រឿង​មួយ​សំខាន់​មែន​ទែន​សម្រាប់​យុវជន​

  • 2018-05-08 02:59:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក ប្រាក់ សុវណ្ណារ៉ា គ្រូ​បង្វឹក​ U21 ​ជម្រើស​ជាតិ​កម្ពុជា​​មើល​ឃើញ​​ថា កីឡាករ​យុវជន​របស់​កម្ពុជា​​ដែល​កំពុង​លេង​នៅ​តាម​ក្លឹប​គួរតែ​បាន​​លេង​ឲ្យ​ជាប់ ជា​រួម​​​កាន់​តែ​ច្រើន​​គឺ​កាន់​តែ​ល្អ ដើម្បី​​អភិវឌ្ឍន៍​យុវជន​កម្ពុជា​ឲ្យ​កាន់​តែ​ខ្លាំង​។

លោក ប្រាក់​ សុវណ្ណារ៉ា

​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ក្រោម​អាយុ ២១​ឆ្នាំ​បាន​មក​ដល់​ទឹក​ដី​កំណើត​កាល​ពី​យប់មិញ​នេះ ក្រោយ​​ប្រជែង​បាន​ជើង​ឯក​រង​ពាន​ស្ដេច​ប្រ៊ុយណេ​។ ​​​ទាក់​ទង​ការ​​អភិវឌ្ឍ​យុវជន​លោក​ ប្រាក់ សុវណ្ណារ៉ា បាន​ឲ្យ​ដឹង​ថា​ ​តាម​ពិត​ទៅ​កីឡាករ​របស់​កម្ពុជា​បច្ចុប្បន្ន​មិន​អន់​ទេ ពួក​គេ​អាច​លេង​ខ្លាំង​គ្រប់​តំបន់​ទាំង​ការពារ និង​ប្រយុទ្ធ ពោល​គឺ​មាន​ភាព​ប្រដំប្រសងគ្នា​ជា​មួយ​ប្រទេស​ផ្សេង។ ចំណុច​ដែល​ធ្វើ​ឲ្យ​ក្រុម​យុវជន​កម្ពុជា​ខ្លាំង​ជាង​ពី​មុន​នោះ ពី​ព្រោះ​គ្រប់​កីឡាករ​យុវជន​ទាំង​អស់​បាន​បង្ហាញ​ខ្លួន​លេង​ឲ្យ​ក្លឹប​សឹង​គ្រប់​ប្រកួត​។

លោក​បញ្ជាក់​ថា ការ​ដាក់​ឲ្យ​យុវជន​លេង​នៅ​តាម​​ក្លឹប​នេះ​គឺ​ជា​រឿង​សំខាន់​បំផុត​ ក្នុង​ការ​រួម​ចំណែក​អភិវឌ្ឍន៍​វិស័យ​បាល់ទាត់​។ យុវជន​ទាំង​អស់​នេះ​ហើយ​ជា​អ្នក​ស្នង​បាល់ទាត់ បើ​ពួក​គេ​បាន​លេង​កាន់​តែ​ច្រើន ធ្វើ​​ឱ្យ​សមត្ថភាព ឬ​ក៏​បទ​ពិសោធ​​នៅ​លើ​ទីលាន​របស់​ពួក​គេ​កាន់​តែ​ខ្លាំង​ឡើង។ ទាក់​ទង​ចំណុច​នេះ​លោក​ក៏​អរគុណ​ខ្លាំង​មែន​ទែន​ ដល់​បណ្ដា​ក្លឹប​ទាំង​អស់​ ដែល​បាន​ផ្ដល់​ឱកាស​ឲ្យ​ដាក់​យុវជន​​លេង​​នៅ​ពេល​​ការ​ប្រកួត​ក្នុង​លីគ។

​សូម​បញ្ជាក់​ថា ក្រុម​យុវជន​កម្ពុជា ដែល​បាន​ចូល​រួម​ទៅ​ប្រកួត​ពាន​ស្ដេច​ប្រ៊ុយណេ​នេះ​គឺ​សុទ្ធតែ​បាន​បង្ហាញ​ខ្លួន​ក្នុង​លីគ​កំពូល​សឹង​គ្រប់​ប្រកួត៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទថ្មី