- 2018-05-06 03:00:00
- បាល់ទាត់
តើ Real Madrid អាចបញ្ចប់កំណត់ត្រាមិនចាញ់ក្នុងលីគ Barcelona បានទេ?
- 2018-05-06 03:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើ Real Madrid អាចបញ្ចប់កំណត់ត្រាមិនចាញ់ក្នុងលីគ Barcelona បានទេ?
ចន្លោះមិនឃើញ
ក្រុម Real Madrid នឹងត្រូវទៅលេងទល់ក្រុម Barcelona នៅវេលាម៉ោង ១:៤៥ នាទីរំលងអាធ្រាត្រយប់នេះ។
ត្បិតតែត្រូវលេង UCL វគ្គផ្ដាច់ព្រ័ត្រមែន ប៉ុន្តែកីឡាករ Real Madrid ទាំងអស់បានចូលហ្វឹកហាត់យ៉ាងខ្លាំង ដើម្បីត្រៀមលេងនៅយប់នេះ។ Ronaldo Benzema និង Bale សុទ្ធតែមានវត្តមានចូលហាត់ និងស្ថិតក្នុងបញ្ជីឈ្មោះលេងនារាត្រីនេះ។ ស្របពេលដែល Barcelona វិញ ទើបតែបញ្ចប់ការជប់លៀងអបអរការឈ្នះពាន ២ ក្នុងមួយរដូវកាល ព្រោះថាការប្រកួតល្ងាចនេះអាចមិនសូវសំខាន់ឡើយ ព្រោះពួកគេដាច់ពិន្ទុលើកពានរួចហើយ។
អ្វីដែលសំខាន់នោះ Barcelona នៅសល់តែកំណត់ត្រាមួយប៉ុណ្ណោះ ដើម្បីរក្សា នោះគឺការមិនចាញ់ក្នុងលីគ១រដូវកាលនេះ។ ប្រសិនបើពួកគេអាចយកឈ្នះលើក្រុម Real Madrid ឬស្មើបានទៀត នោះកំណត់ត្រាមិនចាញ់នេះ ហាក់ដូចជាអាចទៅរួចហើយ។
សូមរំលឹកថានៅជើងទី ១ កន្លងទៅទឹកដី Real Madrid ក្រុម FC Barcelona បានយកឈ្នះក្នុងលទ្ធផល ០-៣ រួចមកហើយ។ ចាំមើលជើងទី២នេះវិញ ថាតើក្រុមណាទទួលបានជ័យជម្នះ?