- 2018-05-05 02:06:28
- បាល់ទាត់
ពាន U16 នារីល្ងាចនេះមានពីរគូប្រកួត ខណៈកម្ពុជាអស់ឱកាសក្រោយចាញ់ម្សិលមិញ
- 2018-05-05 02:06:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពាន U16 នារីល្ងាចនេះមានពីរគូប្រកួត ខណៈកម្ពុជាអស់ឱកាសក្រោយចាញ់ម្សិលមិញ
ចន្លោះមិនឃើញ
ក្រុមបាល់ទាត់នារីកម្ពុជាក្រោមអាយុ ១៦ ឆ្នាំបានអស់ឱកាសក្នុងការឡើងទៅកាន់វគ្គបន្តហើយ ក្រោយចាញ់ក្រុមបាល់ទាត់នារីក្រោមអាយុ ១៦ ឆ្នាំឥណ្ឌូណេស៊ី ២-០ កាលពីម្សិលមិញ។ ដោយឡែកល្ងាចនេះនៅមានពីរគូប្រកួត ដោយ ហ្វីលីពីន ប៉ះ សិង្ហបុរី និងមីយ៉ាន់ម៉ា ជួប ម៉ាឡេស៊ី នៅពាន AFF U16 GIRLS' CHAMPIONSHIP 2018 ។
U16 នារីកម្ពុជាស្ថិតនៅពូល B ជាមួយក្រុម U16 ថៃ U16 ឥណ្ឌូណេស៊ី និង U16 ឡាវ។ ឆ្លងកាត់ការប្រកួតពីរលើកកន្លងមកគឺចាញ់ទាំងអស់មាន០ពិន្ទុ ស្របពេលថៃមាន ៦ ពិន្ទុពេញឡាវ មាន ៣ ពិន្ទុ និងឥណ្ឌូណេស៊ីមាន ៣ ពិន្ទុ។ ដូច្នេះកម្ពុជាបានធ្លាក់ចេញពីពានខាងលើនេះហើយ បើទោះនៅសល់ ១ប្រកួតក្នុងដៃ ដែលត្រូវប៉ះថៃថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨។
សម្រាប់ល្ងាចនេះមានពីរដែលមកពីពូល A គឺក្រុម U16 ហ្វីលីពីន ប៉ះ U16 សិង្ហបុរី ម៉ោង ៤:០០ នាទីល្ងាច និងក្រុម U16 មីយ៉ាន់ម៉ា ជួប U16 ម៉ាឡេស៊ី ម៉ោង ៤:០០ នាទីដូចគ្នា ៕