• 2018-03-14 07:25:40
  • ព័ត៌មាន

ក្រុង​ក្រចេះ​ក្ដោប​ពាន​កីឡា​ជា​ក្រុម​ទាំង​អស់​ពី​ការ​ប្រកួត​សិស្ស​មធ្យម​សិក្សា​២០១៨​

  • 2018-03-14 07:25:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​​កីឡា​​សិស្ស​មធ្យម​សិក្សា​ខេត្ត​ក្រចេះ​បាន​បញ្ចប់​​កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៣​ មីនា​ ឆ្នាំ​២០១៨​ ដោយ​ក្រុង​ក្រចេះ​នៅ​តែ​រក្សា​ភាព​ខ្លាំង​ដដែល​ប្រមូល​យក​លេខ​មួយ​ស្ទើរ​គ្រប់​ប្រភេទ​កីឡា​ជា​ក្រុម។

វិញ្ញាសា​បាល់បោះ​ បាល់ទាត់​ និង​បាល់​ទះ​ ​ទាំង​បុរស​ និង​នារី​ គឺ​​ក្រុម​កីឡា​មក​ពី​ក្រុង​ក្រចេះ​​យក​​ពាន​ទាំង​អស់។ ទោះ​យ៉ាង​ណា​ការ​ប្រកួត​ឆ្នាំ​នេះ​មាន​ការ​ប្រែប្រួល​ខ្លាំង​គួរ​កត់​សំគាល់​សម្រាប់​វិញ្ញាសា​បាល់ទាត់។ ​ក្រុម​​ស្រុក​សំបូរ​បាន​ឡើង​មក​ផ្តាច់​ព្រ័ត្រ​ជា​ប្រវត្តិ​សាស្រ្ត​របស់​ខ្លួន​ ប៉ុន្តែ​​ចាញ់​ក្រុង​ក្រចេះ​ក្នុង​លទ្ធផល​២-១ ដោយ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២។

ចំណែក​​ក្រុម​ស្រុក​ព្រែក​ប្រសព្វ​បាន​​បង្កើត​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ដោយ​ដណ្តើម​បាន​លេខ​៣​ ជា​កំណត់​ត្រា​ល្អ​បំផុត​សម្រាប់​បាល់ទាត់​ស្រុក​នេះ​ ​ពី​ព្រោះ​កន្លង​មក​មិន​ដែល​ឆ្លង​ពូល​នោះ​ទេ។

លទ្ធផល​ប្រភេទ​កីឡា​ជា​ក្រុម​

  • បាល់ទាត់​ (យុវនារី)៖ លេខ១.ក្រុង​ក្រចេះ​ ​លេខ​២.ចិត្របុរី ​លេខ​៣.ស្រុកឆ្លូង
  • បាល់ទាត់ (យុវជន)៖ លេខ​១.​ក្រុង​ក្រចេះ ​លេខ​២.សំបូរ ​លេខ​៣.ព្រែក​ប្រសព្វ
  • បាល់បោះ​(យុវនារី)៖ លេខ​១.​ក្រុង​ក្រចេះ​ លេខ​២.​ស្រុក​ចិត្របុរី និង​លេខ​៣.ស្រុក​ព្រែក​ប្រសព្វ
  • បាល់បោះ​ (យុវជន)៖ លេខ​១.​ក្រុង​ក្រចេះ ​លេខ​២.​ស្រុក​ព្រែក​ប្រសព្វ និង​៣​.​ស្រុក​ចិត្របុរី
  • បាល់​ទះ​(យុវនារី)៖ លេខ​១.​ក្រុង​ក្រចេះ ​លេខ​២.​ស្រុក​ឆ្លូង និង​លេខ​៣​.​ស្រុក​ចិត្របុរី
  • បាល់ទះ​ (យុវជន)៖ លេខ​១.​ក្រុង​ក្រចេះ​ ​លេខ​២​.​ស្រុក​សំបូរ និង​លេខ​៣​.​ស្រុក​ចិត្របុរី

លទ្ធផល​ប្រភេទ​វិញ្ញាសា​ទោល​

  • រត់​ល្បឿន​១០០​ម​ (យុវជន)៖ លេខ​​១.ស្រុក​ចិត្របុរី​ លេខ​២.ស្រុក​សំបូរ​ ​និង​លេខ​៣.ក្រុង​ក្រចេះ
  • រត់​ល្បឿន​១០០​ម (យុវនារី)៖ លេខ​១.ស្រុក​ចិត្របុរី​ លេខ​២.ក្រុង​ក្រចេះ ​និង​លេខ​៣.ស្រុក​ស្នួល
  • លោត​ចម្ងាយ​ (យុវនារី)៖ លេខ​១.​ក្រុង​ក្រចេះ​ លេខ​២.ស្រុក​ស្នួល​ ​និង​លេខ​៣.​ស្រុក​ឆ្លូង​
  • លោត​ចម្ងាយ​ (យុវជន)៖ លេខ​១.​ក្រុង​ក្រចេះ​ លេខ​២.ស្រុក​ចិត្របុរី​ និង​លេខ​៣.ស្រុក​ឆ្លូង
  • លោត​កម្ពស់​ (យុវនារី)៖ លេខ​​១.ស្រុក​សំបូរ​ លេខ​២.​ស្រុក​ព្រែកប្រសព្វ ​និង​លេខ​៣.ស្រុកស្នួល
  • លោត​កម្ពស់​ (យុវជន)​៖ លេខ​១.​ ស្រុក​ចិត្របុរី​ លេខ​២.ព្រែក​ប្រសព្វ និង​លេខ​៣.ស្រុក​សំបូរ​
  • ចោល​ដុំដែក​ ទម្ងន់​៤គ.ក​ (យុវនារី)៖ លេខ​១.​ស្រុក​ព្រែក​ប្រសព្វ លេខ​២.​ស្រុក​ឆ្លូង និង​លេខ​៣.​ស្រុក​ចិត្របុរី​
  • ចោល​ដុំដែក​ ទម្ងន់​៥​គ.ក​ (យុវជន)៖ លេខ​១.​ស្រុក​ព្រែក​ប្រសព្វ លេខ​២.ស្រុក​សំបូរ និង​លេខ​៣.ស្រុក​ឆ្លូង​
  • រត់​ចម្ងាយ​​៣គ.ម​ (យុវនារី)៖ លេខ​១.​ស្រុក​សំបូរ​ លេខ​២.​ក្រុង​ក្រចេះ​ ​និង​លេខ​៣​.​ស្រុក​ស្នួល​
  • រត់​ចម្ងាយ​៥​គ.ម (យុវជន)៖ លេខ​១.​ក្រុង​ក្រចេះ​ លេខ​២.​ស្រុក​សំបូរ និង​លេខ​​៣.​ស្រុក​ចិត្របុរី​
  • ដើរ​ចម្ងាយ​៤​គ.ម​ (យុវនារី)៖ លេខ​១.​ស្រុក​ចិត្រ​បុរី​ លេខ​២.​ស្រុក​ឆ្លូង​ និង​លេខ​​៣.​ស្រុក​សំបូរ​
  • ក្រុម​អត្តពល​កម្ម៖ ​លេខ​១.​ស្រុក​ព្រែក​ប្រសព្វ​ លេខ​២.​ស្រុក​សំបូរ​ ​និង​លេខ​៣.​ស្រុក​ស្នួល

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់
អត្ថបទថ្មី