- 2018-03-05 08:16:39
- ព័ត៌មាន
វីរបុរសបាល់បោះអាមេរិក Kobe Bryant ឈ្នះពាន Oscar
- 2018-03-05 08:16:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វីរបុរសបាល់បោះអាមេរិក Kobe Bryant ឈ្នះពាន Oscar
ចន្លោះមិនឃើញ
វីរបុរសបាល់បោះដ៏ល្បីល្បាញរបស់អាមេរិក Kobe Bean Bryant បានឈ្នះពានមួយទៀតយកទៅផ្ទះតែលើកនេះមិនមែនពានបាល់បោះដូចមុននោះទេ។
អតីតកីឡាករឆ្នើមរបស់ក្រុម Los Angeles Laker បានឈ្នះពានរង្វាន់ Oscar កាលពីថ្ងៃអាទិត្យម្សិលមិញនៅក្នុងកម្មវិធី Annie Awards។ Bryant ឈ្នះ Best Animated សម្រាប់រឿងគំនូរជីវចលរបស់លោកមានឈ្មោះថា "Dear Basketball ដែលត្រូវបានគេជ្រើសរើសក្នុងខ្សែភាពយន្តជីវចលល្អបំផុតប្រចាំឆ្នាំ។
“Dear Basketball” គឺជារឿងគំនូរជីវចលសរសេរដោយ Bryant ផ្ទាល់ និងដឹកនាំដោយលោក Glen Keane ជាអ្នកនិពន្ធជនជាតិអាមេរិក។ រឿងនេះជាប្រភេទរឿងខ្លីមានរយៈពេល៥នាទី គូរទៅតាមរឿងពិតរបស់ Bryant ក្នុងពេលលោកសរសេរសំបុត្រប្រកាសចូលនិវត្តន៍ពីអាជីពបាល់បោះកាលពីឆ្នាំ២០១៥។
Bryant គឺជាកីឡាករបាល់បោះអាមេរិកដ៏ល្បីឈ្មោះរយៈពេល២០ឆ្នាំ បានចំណាយពេលមួយអាជីពលេងឲ្យ Los Angeles Laker នៃក្របខ័ណ្ឌ NBA តែមួយគត់។ ក្រៅពីពានរង្វាន់ជាច្រើន បុរសវ័យ៣៩ឆ្នាំក៏ជាម្ចាស់មេដាយមាសអូឡាំពិក២លើកផងដែរ នៅចិនក្នុងឆ្នាំ២០០៨ និងនៅអង់គ្លេសឆ្នាំ ២០១២៕