- 2018-03-02 09:21:57
- ព័ត៌មាន
Vettel ប្រាប់ពីកីឡាករដែលខ្លួនគិតថាអាចឈ្នះជើងឯក F1 ពិភពលោក
- 2018-03-02 09:21:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Vettel ប្រាប់ពីកីឡាករដែលខ្លួនគិតថាអាចឈ្នះជើងឯក F1 ពិភពលោក
ចន្លោះមិនឃើញ
Sebastian Vettel បាននិយាយថា Lewis Hamilton មកពីក្រុម Mercedes គឺជាបេក្ខភាពឈានមុខគេក្នុងការឈ្នះជើងឯក Formula 1 ពិភពលោកឆ្នាំ២០១៨។
អ្នកប្រណាំងរថយន្តវ័យ៣០គឺជាជើងឯករងកាលពីរដូវកាលមុនក្រោយទទួលពិន្ទុសរុប៣១៧ពីការប្រណាំង ២០ទីលាន ចាញ់ Hamilton ជាជើងឯកចាស់ដែលបានពិន្ទុសរុប ៣៦២។ យ៉ាងណា Vettel គិតថាគូប្រជែងរបស់ខ្លួនមកពីអង់គ្លេសរូបនេះនៅតែជាអ្នកឈ្នះ World Championship សម្រាប់ឆ្នាំ២០១៨។
“ខ្ញុំគិតថា Mercedes មានភាគរយខ្ពស់សម្រាប់ឆ្នាំ ២០១៨ ដូច្នេះបើសិនជាអាចប្រកៀកប្រកិតពិន្ទុជាមួយពួកគេគឺជារឿងប្រសើរសម្រាប់យើង។ យ៉ាងណាវាហាក់លឿនពេកដែលនិយាយពីនរណានឹងឈ្នះជើងឯកព្រោះលទ្ធផលនឹងដឹងនៅខែវិច្ឆិកាឯណោះ"។ កីឡាករសញ្ជាតិអាល្លឺម៉ង់និយាយដូច្នេះ។
Vettel ធ្លាប់ឈ្នះជើងឯកពិភពលោក៤លើកជាប់គ្នាហើយលើកចុងក្រោយគឺឈ្នះក្នុងឆ្នាំ២០១៣ គ្រាបើកបរឲ្យក្រុម Red Bull ប៉ុន្តែក្រុម Ferrari ដែលរូបគេកំពុងបើកបរឲ្យសព្វថ្ងៃខកខានឈ្នះពានយូរណាស់មកហើយពោលគឺតាំងពីឆ្នាំ២០០៨មក៕