- 2018-02-27 08:54:03
- ព័ត៌មាន
Force India និង Toro Rosso ក្លាយជាក្រុមចុងក្រោយបង្ហាញរថយន្ត F1 រដូវកាលថ្មី
- 2018-02-27 08:54:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Force India និង Toro Rosso ក្លាយជាក្រុមចុងក្រោយបង្ហាញរថយន្ត F1 រដូវកាលថ្មី
ចន្លោះមិនឃើញ
ក្រុមប្រណាំងរថយន្តល្បីៗពីរគឺ Force India និង Toro Rosso បានបង្ហាញរថយន្ត Formula One ស៊េរីថ្មីរបស់ខ្លួនកាលពីម្សិលមិញដើម្បីត្រៀមលក្ខណៈចូលរួមប្រណាំងសម្រាប់រដូវកាល២០១៨។
Force India និង Toro Rosso ក្លាយជាក្រុមចុងក្រោយគេ ក្នុងចំណោមក្រុមសរុប១០ ដែលបង្ហាញរថយន្តថ្មីត្រៀមប្រជែងពាន World Championship។ ក្រុម Force India បើកបរដោយកីឡាករ២រូបមាន Sergio Pérezជនជាតិម៉ិកស៊ិក និង Esteban Ocon ជនជាតិបារាំង។
ដោយឡែកក្រុម Toro Rosso វិញបើកបរដោយកីឡាករ Pierre Gasly ជនជាតិបារាំង និង Brendon Hartley ជនជាតិនូវែលហ្សេឡង់។ កាលពីរដូវកាលមុន Force India-Mercedes ឈរលេខ៤ក្នុងតារាងមានពិន្ទុសរុប១៨៧ ខណៈ Toro Rosso ឈរលេខ៧មានត្រឹម ៥៣ពិន្ទុប៉ុណ្ណោះ។
ការប្រកួត World Championship ២០១៨ នឹងធ្វើឡើងលើ២១ទីលាន ចាប់ផ្ដើមថ្ងៃទី២៥មិនា និងបញ្ចប់ថ្ងៃទី២៥វិច្ឆិកា៕