- 2018-02-23 07:26:09
- ព័ត៌មាន
Mercedes បង្ហាញរថយន្តថ្មីត្រៀមប្រណាំងជើងឯក F1 ពិភពលោកឆ្នាំ២០១៨
- 2018-02-23 07:26:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mercedes បង្ហាញរថយន្តថ្មីត្រៀមប្រណាំងជើងឯក F1 ពិភពលោកឆ្នាំ២០១៨
ចន្លោះមិនឃើញ
ក្រុមប្រណាំង Mercedes បានបង្ហាញរថយន្ត F1 ថ្មីជាបច្ចេកវិទ្យាចុងក្រោយរបស់ខ្លួនដើម្បីត្រៀមលក្ខណៈប្រណាំងជើងឯកពិភពលោកនៅឆ្នាំ២០១៨។
កាលពីរដូវកាលមុនក្រុម Formula One ដ៏ល្បីល្បាញមកពីប្រទេសអាល្លឺម៉ង់បានឈ្នះជើងឯកដោយមានពិន្ទុសរុប ៦៨៨ ខណៈកីឡាករ២រូបរបស់ពួកគេមាន Lewis Hamilton បានក្លាយជាម្ចាស់ពានរង្វាន់ ហើយValtteri Bottas បញ្ចប់ចំណាត់ថ្នាក់លេខ៣។
កត់សម្គាល់រថយន្តរដូវកាលនេះមានបំពាក់ដែកការពារសុវត្ថិភាពអ្នកបើកបរមានឈ្មោះថា Halo លើកដំបូងបន្ទាប់ពីដែក Halo ត្រូវបានសិក្សាជាច្រើនឆ្នាំ។ ការប្រកួត World Championship ២០១៨ នឹងធ្វើឡើងលើ២១ទីលាន ចាប់ផ្ដើមថ្ងៃទី២៥មិនា និងបញ្ចប់ថ្ងៃទី២៥វិច្ឆិកា៕