• 2018-02-21 07:04:37
  • បាល់ទាត់

ព្រំ​ សំណាង​ ប្រាប់​ហេតុ​ផល​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​នេះ​ធ្វើ​បាន​ល្អ​ខ្លាំង​

  • 2018-02-21 07:04:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​មក​ពី​ឆត្រ​យោង​ ៩១១​ ព្រំ​ សំណាង​ ប្រាប់​ហេតុផល​មួយ​ចំនួន​ ដែល​ធ្វើ​ឲ្យ​រូប​គេ​ប្រកួត​បាន​ល្អ​យក​ឈ្នះ​ដៃ​ផ្ដួល​ៗ​នា​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​នេះ​ គឺ​ដោយ​សារ​មុខមាត់​ក្រុម​គ្រួសារ​ និង​គ្រូ​បង្វឹក​ផ្ទាល់​តែ​ម្ដង។​

កីឡាករ ព្រំ សំណាង

ព្រំ​ សំណាង​ បាន​ឲ្យ​ដឹង​ថា​ ជិត​១០​ប្រកួត​ចុង​ក្រោយ​នេះ​ ភាគ​ច្រើន​ឈ្នះ ​និង​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់​ទៀត​ផង​ លទ្ធផល​ល្អ​ទាំង​នេះ​គឺ​បាន​ដោយ​សារ​រូប​គេ​ផ្លាស់ប្ដូរ​ទម្លាប់​មិន​ល្អ​មួយ​ចំនួន​ គឺ​ពី​មុន​មក​មិន​សូវ​ស្ដាប់​ដំបូន្មាន​គ្រូ​ និង​ដើរលេង​ច្រើន​មិន​សូវ​ហ្វឹកហាត់​បាន​ដិតដល់​នោះ​ឡើយ។​

កីឡាករ ព្រំ សំណាង

ម្ចាស់​ខ្សែក្រវាត់​គុន​ខ្មែរ​ពិភព​លោក​លើក​ទី១ ​ខាង​លើ​បន្ត​ថា​ នៅ​ពេល​ដែល​ប្រកួត​ចាញ់​ម្ដងៗ​ បើ​លើ​មុខ​គ្រូ​(ហង់​ សឺន)​វិញ​ គឺ​ហាក់​ពិបាក​ចិត្ត​ព្រោះ​កូន​សិស្ស​វ៉ៃ​ចាញ់​ ហេតុ​ផល​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ខ្លួន​អាណិត​គ្រូ​ជា​ខ្លាំង។​ កត្តា​មួយ​ទៀត​នោះ​ គឺ​ក្រុម​គ្រួសារ​បង​ប្អូន​នៅ​ឯ​ខេត្ត​កំពុង​ស្ពឺ​ ដែល​តែងតែ​លើក​ទឹក​ចិត្ត​ឲ្យ​ខំប្រឹង​ប្រកួត​ និង​ចាំ​ទស្សនា​ជា​និច្ច​រាល់​ការ​ប្រកួត​ ណា​មួយ​សិស្ស​ច្បង​ ឡៅ​ ស៊ីណាត់​ ក៏​ប្រាប់​ឲ្យ​ខំប្រឹង​ប្រកួត​ដើម្បី​មុខ​មាត់។​ ដូច្នេះ​ហើយ​ បាន​ជា​អ្នក​ប្រដាល់​មក​ពី​ខេត្ត​កំពង់ស្ពឺ​ម្នាក់​នេះ​ ខំប្រឹង​ហ្វឹកហាត់​ឡើង​វិញ​ និង​ព្យាយាម​ប្រកួត​ដើម្បី​មុខ​មាត់​ខ្លួន​ឯង​ ក្លឹប​ មុខមាត់​គ្រូ​ និង​ក្រុម​គ្រួសារ​ផង​ដែរ។​

កីឡាករថៃ​ សន្លប់​
កីឡាករ ព្រំ សំណាង

ព្រំ​ សំណាង​ ជា​អ្នក​ប្រដាល់​មក​ពី​ក្លឹប​ប្រដាល់​ឆត្រ​យោង​ ៩១១​ ប្រឡូក​ក្នុង​វិស័យ​ប្រដាល់​នេះ​ជា​យូរ​ណាស់​មក​ហើយ​ គេ​ក៏​ធ្លាប់​ប្រកួត​ជា​មួយ​ជើង​ខ្លាំង​ វ៉ន​ វីវ៉ា​ ទៀត​ផង​ពី​មុន​មក។​ ប្រកួត​ចុង​ក្រោយ​របស់​គេ​ផ្ដួល​ថៃ​ឲ្យ​សន្លប់​នៅ​សង្វៀន​ TV5៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់