• 2018-02-13 01:51:40
  • បាល់ទាត់

លេង​បាន​៣​នាទី Sturridge របួស​ត្រូវ​សម្រាក​២​សប្ដាហ៍​

  • 2018-02-13 01:51:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Daniel Sturridge បាន​ប្ដូរ​ចេញ​វិញ​ភ្លាម​ៗ​ក្រោយ​លេង​ជា​កីឡាករ​ជម្រើស​ដំបូង​បាន​៣​នាទី​ប៉ុណ្ណោះ​នៅ​លើ​ទី​លាន​ក្នុង​ការ​ប្រកួត​ទល់​ Chelsea យប់​មិញ​។

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស​ទើប​តែ​លេង​ជា​ជម្រើស​ដំបូង​លើក​ទី​មួយ​ឲ្យ​ West Bromwich តែ​បាន​រង​របួស​ក្រោយ​ប្រជែង​គ្នា​ជាមួយ​កីឡាករ​ Cesar Azpilicueta។ អ្នក​ចាត់​ការ​ទូទៅ​ Alan Pardew ឲ្យ​ដឹង​ថា​ Sturridge មាន​បញ្ហា​សរសៃ​ពួរ​ហើយ​អាច​អវត្តមាន​២​សប្ដាហ៍។

​ តារា​ស្បែក​ខ្មៅ​ជំនាញ​ជើង​ឆ្វេង​ត្រូវ​ក្រុម​រហស្សនាម​ថា​ Baggies ខ្ចី​ជើង​ពី​ Liverpool កាល​ពី​ខែ​មុន​ដើម្បី​មាន​ឱកាស​លេង​ជម្រើស​ដំបូង។ Sturridge លេង​ប្រកួត​ទី​មួយ​ឲ្យ​ West Brom កាល​ប៉ះ​ Manchester City ដោយ​ប្ដូរ​ចូល​នាទី​៧៨ ហើយ​ប្រកួត​ទី​ពីរ​ប៉ះ Southampton ប្ដូរ​ចូល​នាទី​ ៦២៕

ប្រភព៖ BBC ប្រែសម្រួល៖ វីរ័ត្ន

មតិយោបល់
អត្ថបទថ្មី