- 2018-02-12 07:47:55
- បាល់ទះ
បុរសល្បីលេងបាល់ទះយកមុខរង មិនខ្ចីយកដៃបិទជានរណា?
- 2018-02-12 07:47:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុរសល្បីលេងបាល់ទះយកមុខរង មិនខ្ចីយកដៃបិទជានរណា?
ចន្លោះមិនឃើញ
គ្រប់គ្នាមួយចំនួនប្រាកដជាធ្លាប់ឃើញ វីដេអូប្រកួតបាល់ទះមួយដែលបុរសម្នាក់ ត្រូវគូរប្រកួតគប់បាល់ចូលកណ្ដាលមុខពេញៗជាច្រើនគ្រាប់ រហូតជួយក្រុមឈ្នះពាន។ តើបុរសម្នាក់នោះជានរណា?
តាមពិតទៅបុរសនោះមានឈ្មោះថា Matt Meese ជនជាតិអាមេរិក មានអាជីពជាអ្នកកំប្លែង តារាសម្ដែង និងអ្នកនិពន្ធកម្មវិធីកំប្លែងប្រចាំទូរទស្សន៍ Studio C ដែលជាកម្មវិធីល្បីទាំងក្នុង BYUtv និង YouTube។
បុរសវ័យ៣៤ឆ្នាំចាប់ផ្ដើមល្បីឈ្មោះកាន់តែខ្លាំងទូទាំងពិភពលោក បន្ទាប់ពីដើរតួឈ្មោះ Scott Sterling ធ្វើជាអ្នកចាំទីឲ្យសកលវិទ្យាល័យ Yale នៅឆ្នាំ២០១៤។ ក្នុងវីដេអូនោះ Matt បានជួយសង្គ្រោះបាល់ប៉េណាល់ទីទាំង៥គ្រាប់ ដោយគូប្រកួតទាត់ចំមុខគេរហូត ទោះវារចេញពីកន្លែងចាំទីក្ដី។ បច្ចុប្បន្នវីដេអូនេះមានអ្នកទស្សនាជិត៦០លានដងហើយ។
នៅឆ្នាំ២០១៦ Matt ដើរតួជា Scott Sterling ម្ដងទៀត ធ្វើជាសមាជិកវាយបាល់របស់ សកលវិទ្យាល័យ Yale ដដែល។ មិនខុសពីវីដេអូមុន តួអង្គ Scott បានយកមុខការពារបាល់ដដែល រហូតបែកឈាម ជួយក្រុមលើកពាន៕