- 2018-02-11 04:26:09
- ព័ត៌មាន
មិនគួរឲ្យជឿ! សៀមរាប FC លត់អតីតម្ចាស់ជើងឯក Tiger Street ពីរឆ្នាំ ៥-០ ឡើងទៅវគ្គ ១៦ក្រុម
- 2018-02-11 04:26:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនគួរឲ្យជឿ! សៀមរាប FC លត់អតីតម្ចាស់ជើងឯក Tiger Street ពីរឆ្នាំ ៥-០ ឡើងទៅវគ្គ ១៦ក្រុម
ចន្លោះមិនឃើញ
ក្រុមខ្លាំងនឹងជាជើងឯកឆ្នាំចាស់ សៀមរាប FC បានលក់អតីតម្ចាស់ជើងឯក២ជំនាន់ Banana FC ៥-០ មុននេះ ដើម្បីឡើងទៅវគ្គ១៦ ក្រុមចុងក្រោយ នៃព្រឹត្តិការណ៍ Tiger Street Football Festival 2018 ប្រចាំមណ្ឌលសៀមរាប។
អ្វីដែលជារឿងមិនគួរឲ្យជើងនោះគឺក្រុមខ្លាំងសៀមរាប FC អាចយកឈ្នះលទ្ធផលយ៉ាងល្អរហូតដល់ ៥-០ ទៅលើក្រុមខ្លាំងមួយរបស់ខេត្តសៀមរាបខាងលើ។ ក្រោយការប្រកួតភ្លាមអ្នកចាំទី និងជាប្រធានក្រុម សៀមរាប FC អាន វាសនា បានឲ្យដឹងថា ខ្លួនពិតជាមិនចង់ជឿចំពោះលទ្ធផលយកឈ្នះ Banana រហូតដល់ ៥-០ឡើយ។ មុនប្រកួតគិតថា អាចត្រឹមយកឈ្នះដោយលទ្ធផលប្រផុតប្រផើយប៉ុណ្ណោះ។
អ្នកចាំទីរូបនេះបន្ថែមថា សៀមរាបឆ្នាំនេះក្រុមនីមួយៗ ពិតជាមានការរីកចំរើនខុសប្លែកពីឆ្នាំមុន ពោលគឺតាំងពីវគ្គជម្រុះដំបូងសុទ្ធតែជាក្រុមខ្លាំង។ ក្នុងដំណើរទៅភ្នំពេញក្រុមមួយនេះមិនទាន់គិតត្រៀមទុកឡើយ ព្រោះចង់ផ្ដោតការពារជើងឯកជាមុនសិន។
សម្រាប់មណ្ឌលសៀមរាបនេះប្រាក់រង្វាន់មាន ចំណាត់ថ្នាក់លេខ១នឹងទទួលបាន ១ ៥០០ដុល្លារ ក្រុមលេខ២ទទួលបាន១ ០០០ដុល្លារ ក្រុមលេខ៣ទទួលបាន ៥០០ដុល្លារនិងក្រុមលេខ៤ទទួលបាន២០០ដុល្លារ។ ខណៈដែលក្រុមមានសិទ្ធិចូលរួមប្រកួតវគ្គផ្ដាច់ព្រ័ត្រជើងឯកប្រចាំប្រទេសវិញ នៅមណ្ឌលសៀមរាបនេះអនុញ្ញាតិឱ្យចំនួន ១១ក្រុម៕