- 2018-02-08 10:29:12
- ព័ត៌មាន
Tiger Street Football Festival 2018 មណ្ឌលសៀមរាបបន្ថែមលក្ខខណ្ឌពិសេស១
- 2018-02-08 10:29:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Tiger Street Football Festival 2018 មណ្ឌលសៀមរាបបន្ថែមលក្ខខណ្ឌពិសេស១
ចន្លោះមិនឃើញ
ការប្រកួតព្រឹត្តិការណ៍ Tiger Street Football Festival 2018 ប្រចាំមណ្ឌលសៀមរាប នឹងរៀបចំកម្មវិធីបើកម៉ោង ៦:៤៥ នាទីព្រឹកស្អែកនេះ ស្របពេលក្រុមចូលរួលរួមមានការកើនឡើងលើសឆ្នាំមុនចំនួន៤ក្រុម ដែលបានចាប់គូរួចរាល់មុននេះ ហើយក៏បានបន្ថែមលក្ខខណ្ឌពិសេស១ចំណុច។
កាលពីឆ្នាំមុនមណ្ឌលនេះមានក្រុមចូលរួមចំនួន ១០៨ ស្របពេលឆ្នាំនេះមានការកើនឡើងដល់ ១១២។ បើតាមសម្ដីលោក ប៉ិច នី តំណាងក្រុមហ៊ុនស្រាបៀរ Tiger បានឲ្យដឹងថា ការកើនឡើងនេះគឺអាចបញ្ជាក់ពីភាពជោគជ័យកាន់តែខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ ដោយមានក្រុមចូលរួមកើនឡើងឥតឈប់ឈរ។ ជាមួយគ្នានោះលោកក៏សូមសំណូមពរឲ្យកីឡាករចូលរួមទាំងអស់ គោរពគោលការណ៍ច្បាប់របស់គណៈកម្មការការប្រកួត។
ដោយសារក្រុមធំៗខ្លះបំបែកគ្នាលេងច្រើន ដោយមានរហូត៤ឬ៥ក្រុមតូចៗចូលរួមក្នុងព្រឹត្តិការណ៍នេះ ព្រមជាមួយការមើលឃើញពីភាពមិនប្រក្រតីកាលពីឆ្នាំមុនផងនោះលោក ទុយ វិច្ឆិកា ប្រធានផ្នែកបច្ចេកទេសបានបន្ថែមលក្ខខណ្ឌពិសេស១ចំណុច គឺពេលដល់វគ្គ១៦ក្រុមចុងក្រោយ អាចមានក្រុមខ្លះលេងមិនអស់សមត្ថភាព ព្រោះចង់ឲ្យដៃគូម្ខាងទៀតឡើងទៅភ្នំពេញដែរ ដូច្នេះលោកសម្រេចឲ្យធ្លាក់ទាំងពីរបើមើលឃើញមានករណីនេះ។ លក្ខខណ្ឌនេះនៅមណ្ឌលផ្សេងៗ នឹងអនុវត្តន៍ដូចគ្នា។
សម្រាប់មណ្ឌលសៀមរាបនេះប្រាក់រង្វាន់មាន ចំណាត់ថ្នាក់លេខ១នឹងទទួលបាន ១ ៥០០ដុល្លារ ក្រុមលេខ២ទទួលបាន១ ០០០ដុល្លារ ក្រុមលេខ៣ទទួលបាន ៥០០ដុល្លារនិងក្រុមលេខ៤ទទួលបាន២០០ដុល្លារ។ ខណៈដែលក្រុមមានសិទ្ធិចូលរួមប្រកួតវគ្គផ្ដាច់ព្រ័ត្រជើងឯកប្រចាំប្រទេសវិញ នៅមណ្ឌលសៀមរាបនេះអនុញ្ញាតិឱ្យចំនួន ១១ក្រុម៕