• 2018-02-08 08:54:51
  • បាល់ទាត់

អតីត​កីឡាករ​ជើង​ខ្លាំង​ វ៉ន​ វីវ៉ា​ និង​ ឪពុក​ ឃីម​ ឌីម៉ា​ ក្លាយ​ជា​គ្រូ​ថ្នាល​ជម្រើស​ជាតិគុន​ខ្មែរ​

  • 2018-02-08 08:54:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​កីឡាករ​ជើង​ខ្លាំង​របស់​កម្ពុជា​ វ៉ន​ វីវ៉ា​ និង​ លោក​ ហេង​ ប៊ុនឃីម​ ត្រូវ​សហព័ន្ធ​ជ្រើសរើស​ឲ្យ​ក្លាយ​ជា​គ្រូ​បង្វឹក​កីឡាករ​ថ្នាល​គុន​ខ្មែរ​ ដើម្បី​ត្រៀម​ការ​ប្រកួត​អន្តរជាតិ​តំណាង​កម្ពុជា​នា​កម្មវិធី​ផ្សេងៗ។​

ឯក​ឧត្ដម​ តែម​ ម៉ឺន​ ប្រធាន​សហព័ន្ធ​

ឯក​ឧត្ដម​ តែម​ ម៉ឺន​ ប្រធាន​សហព័ន្ធ​គុន​ខ្មែរ​ឲ្យ​ដឹង​ថា​ នេះ​ជា​លើក​ទី១​ហើយ​ ដែល​ប្រដាល់​គុន​ខ្មែរ​បង្កើត​ឲ្យ​មាន​បណ្ដុះបណ្ដាល​យុវជន​ថ្នាល​នេះ​ឡើង។​ សម្រាប់​គ្រូ​ប្រដាល់​ដែល​សហព័ន្ធ​ជ្រើសរើស​នោះ​គឺ​លោក​ វ៉ន​ វីវ៉ា​ និង​លោក​ ហេង​ ប៊ុនឃីម។​

លោក ហេង​ ប៊ុនឃីម​
វ៉ន វីវ៉ា​

មូលហេតុ​ដែល​សហព័ន្ធ​រើស​អ្នក​ទាំង​ពីរ​ឲ្យ​ក្លាយ​ជា​គ្រូ​បង្វឹក​ គឺ​ដោយ​សារ​តែ​អ្នក​ធ្លាប់​មាន​ស្នាម​ដៃ​ក្នុង​វិស័យ​មួយ​នេះ។​ វ៉ន​ វីវ៉ា​ ជា​អតីត​ជើង​ខ្លាំង​មួយ​រូប​ មាន​ថ្វីដៃ​ប្រកួត​បាន​ល្អ​ មូលដ្ឋាន​ប្រកួត​ច្បាស់​លាស់​ មាន​វិន័យ​ និង​មាន​ប្រវត្តិ​ប្រកួត​ល្អ​ទៀត​ផង។​ ចំណែក​លោក​ ហេង​ ប៊ុនឃីម​ គ្រូ​ដែល​បាន​បណ្ដុះបណ្ដាល​ក្មេងៗ​មាន​សមត្ថភាព​បាន​ច្រើន​នៅ​ឯង​ខេត្ត​បន្ទាយ​មាន​ជ័យ​ និង​គ្រូ​ដែល​មាន​ច្បាប់​ទម្លាប់​តឹងរ៉ឹង​ថែម​ទាំង​មាន​វិន័យ​ក្នុង​ក្លឹប​ទៀត​ផង​ ក្រៅ​ពី​នោះ​ទៀត​ក៏​ជា​ក្លឹប​ដែល​ជួយ​ឲ្យ​កីឡាករ​គុន​ខ្មែរ​ឈ្នះ​មេដាយ​មាស​ស៊ីហ្គេម​ដំបូង​គេ​លើ​កីឡា​មួយ​នេះ​ផង។​

កីឡាករ​ប្រកួត​ជើង​ឯក​ថ្នាក់​ជាតិ​កន្លង​ទៅ​

បច្ចុប្បន្ន​នេះ​កីឡាករ​ថ្នាល​គឺ​មាន​៨នាក់​ និង​គ្រូ​២នាក់​ គឺ​ វ៉ន​ វីវ៉ា​ និង​លោក​ ហេង​ ប៊ុនឃីម​ ដែល​កំពុង​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​នៅ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​ជា​រៀងរាល់​ថ្ងៃ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់