• 2018-02-06 02:32:38
  • ព័ត៌មាន

នារី​ម៉ូឌែល​បង្អួត​រាង​ នៅ​ F1 នឹង​លែង​មាន ហើយ​ជំនួស​ដោយ​កុមារ​តូចៗ​វិញ​

  • 2018-02-06 02:32:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រណាំង​រថយន្ត​ FORMULA One ឬ F1 ឆ្នាំ​២០១៨​ នឹង​ឈប់​ប្រើ​នារី​ម៉ូឌែល​ (Grid girl) ដើរ​បង្អួត​រាង​ដូច​រដូវ​កាល​មុន​ៗ​ទៀត​ហើយ​ តែ​នឹង​ប្រើ​កុមារ​តូចៗ​ជំនួស​វិញ។​

នារី​ម៉ូឌែល​ ឬ Grid girl

កុមារ​​នឹង​ត្រូវ​ជ្រើសរើស​ដោយ​គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​តាម​ទីលាន​នៃ​ប្រទេស​នីមួយ​ៗ​ ហើយ​កុមារ​២០​នាក់​នឹង​ឈរ​អម​កីឡាករ​ប្រណាំង​ម្នាក់​ ​នៅមុន​ការ​ប្រកួត​ចាប់​ផ្ដើម​ ដូច​ដែល​នារី​ ម៉ូឌែល​ធ្លាប់​ធ្វើ​នា​ពេល​កន្លង​មក។​

ការ​ផ្លាស់ប្ដូរ​ដ៏​ធំ​ក្នុង​ពិភព​កីឡា​ប្រណាំង​រថយន្ត​នេះ​ត្រូវ​ប្រមុខ​ F1 អះអាង​ថា​ដើម្បី​ទុក​អនុស្សាវរីយ៍​ល្អ​ៗ​ដល់​កុមារ​ ដែល​ពួកគេ​អាច​​ថត​រូប​ជាមួយ​កីឡាករ​ល្បី​ និង​​ដើម្បី​ឲ្យ​កុមារ​ខ្លះ​មាន​ក្ដី​ស្រមៃ​ចង់​ក្លាយ​ជា​កីឡាករ​ប្រណាំង​រថយន្ត​នៅ​ថ្ងៃ​អនាគត។​ ការ​​ប្រើប្រាស់​កុមារ​​នេះ​ក៏​ជា​សញ្ញា​​ថា​កុមារ​គឺ​ជា​ទំពាំង​ស្នង​ឫស្សី​ផង​ដែរ។

នេះ​មិន​មែន​ជា​រឿង​ថ្មី​ទេ​ក្នុង​វិស័យ​កីឡា​ ជាក់​ស្ដែង​នៅ​ក្នុង​បាល់ទាត់​ការ​ប្រើប្រាស់​កុមារ​ដើម្បី​ឈរ​អម​កីឡាករ​មាន​តាំង​ពី​យូរ​ណាស់​មក​ហើយ​ដូចជា​ការ​ប្រកួត​ World Cup និង​ក្របខ័ណ្ឌ​នៅ​អឺរ៉ុប​ជា​ភស្តុតាង​ស្រាប់​។ យ៉ាងណា​ការ​ផ្លាស់​ប្ដូរ​ខាង​លើ​រង​ការ​រិះគន់​ពី​សំណាក់​អតីត​ប្រមុខ​ F1 លោក Bernie Ecclestone៕

ប្រភព៖ Mortorcyclenews ប្រែសម្រួល៖ វីរ័ត្ន

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី