• 2018-02-01 03:02:04
  • ព័ត៌មាន

អតីត​កីឡាករ​បាល់បោះ​ដ៏​ល្បី​របស់​អាមេរិក​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​

  • 2018-02-01 03:02:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​កីឡាករ​បាល់បោះ​ដ៏​ល្បី​របស់​អាមេរិក​ និង​ស្ថាប័ន​ NBA ឈ្មោះ​ Rasual Butler បាន​ស្លាប់​បាត់​បង់​ជីវិត​ជាមួយ​ប្រពន្ធ​នៅ​ក្នុង​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​អាក្រក់​មួយ​ នៅ​​ Studio City រដ្ឋ​ California។

Butler និងប្រពន្ធ

បុរស​វ៍័យ​៣៨​ឆ្នាំ​បាន​ជិះ​ក្នុង​រថយន្ត​ម៉ាក Range Rover ជា​មួយ​ប្រពន្ធ​​​នាង​ Vladowskiដែល​ជា​តារា​ចម្រៀង​ ហើយ​បាន​ជ្រុល​ទៅ​បុក​ជញ្ជាំង​អគារ​កន្លែង​ចត​ឡាន​មួយ​កន្លែង។ ប៉ូលិស​ឲ្យ​ដឹង​ថា Butler ទំនង​ជា​បើក​ក្នុង​ល្បឿន​លឿន​ខ្លាំង​ពេក​ទើប​បាត់បង់​ម្ចាស់ការ​ ធ្វើ​ឲ្យ​រថយន្ត​ជួប​គ្រោះ​ថ្នាក់​តែ​ម្ដង។

Butler ធ្លាប់​លេង​បាល់​បោះ​ឲ្យ​ក្លឹប​ល្បីៗ​ជា​ច្រើន​ដូចជា Miami, New Orleans, LA Clippers, Chicago, Toronto, Indiana, Washington និង​ San Antonio មុន​ចូល​និវត្តន៍​ក្នុង​ឆ្នាំ​២០១៦។ រូបគេ​ប្រកប​អាជីព​បាល់​បោះ​១៣​រដូវ​កាល​ ដោយ​លេង​បាន​៨០៩​ប្រកួត៕

ប្រភព៖ Marca ប្រែសម្រួល៖ វីរ័ត្ន

មតិយោបល់