- 2018-01-25 02:23:15
- ព័ត៌មាន
ថ្នាក់ដឹកនាំគុនដាវ ប្រាប់ឲ្យឪពុកម្ដាយគ្រប់រូបឈប់បារម្ភបញ្ហានេះ
- 2018-01-25 02:23:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្នាក់ដឹកនាំគុនដាវ ប្រាប់ឲ្យឪពុកម្ដាយគ្រប់រូបឈប់បារម្ភបញ្ហានេះ
ចន្លោះមិនឃើញ
លោក សុខ អាង អគ្គលេខាធិការនៃសហព័ន្ធកីឡាគុនដាវកម្ពុជា សំណូមពរឲ្យឪពុកម្ដាយគ្រប់រូបឈប់បារម្ភថា កីឡានេះមានគ្រោះថ្នាក់ឲ្យសោះ ហើយអនុញ្ញាតឲ្យក្មេងៗ ដែលមានសមត្ថភាពបានចូលរួមលេង ដើម្បីសាងកេរ្តិ៍ឈ្មោះប្រទេសជាតិ។
អគ្គលេខាធិការរូបនេះបានអះអាងថា បច្ចុប្បន្ននៅមានឪពុកម្ដាយក្មេងៗមួយចំនួនមានការយល់ច្រឡំអំពីបញ្ហាគ្រោះថ្នាក់របស់កីឡាគុនដាវ។ ការគិតទាំងនេះគួរឈប់បារម្ភ ពីព្រោះបើទោះកីឡានេះលេងជាមួយដាវ ដែលធ្វើពីដែក ប៉ុន្តែគ្រប់ប្រភេទវិញ្ញាសាគឺមានឧបករណ៍ការពារថ្លៃៗ ដែលធានាបាននូវសុខសុវត្ថិភាព១០០% ហើយទទួលស្គាល់ពីសហព័ន្ធគុនដាវអន្តរជាតិ។
លោកបន្ថែមថា ហេតុដូចនេះឪពុកម្ដាយគ្រប់រូបគួរឈប់បារម្ភ និងបានផ្ដល់ឱកាសឲ្យកូនៗ ដែលមានសមត្ថភាពចូលរួមលេងកីឡានេះ ក្នុងដំណើរអភិវឌ្ឍន៍ទៅមុខ ឈានទៅរកកម្រិតខ្ពស់មួយដូចប្រទេសដទៃ។
កាលពីពេលថ្មីៗកីឡាគុនដាវទើបតែដណ្ដើមបានមេដាយប្រាក់ ១ និងសំរឹទ្ធ២ គ្រឿងពីប្រទេសម៉ាឡេស៊ីក្នុងព្រឹត្តិការណ៍ជើងឯកអាស៊ីអាគ្នេយ៍៕