- 2018-01-23 03:59:00
- ព័ត៌មាន
គុនដាវ កើនមេដាយ៣គ្រឿងពីជើងឯកអាស៊ានលើសឆ្នាំមុន ជាផែនការមេរបស់សហព័ន្ធ
- 2018-01-23 03:59:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គុនដាវ កើនមេដាយ៣គ្រឿងពីជើងឯកអាស៊ានលើសឆ្នាំមុន ជាផែនការមេរបស់សហព័ន្ធ
ចន្លោះមិនឃើញ
លោក សុខ អាង អគ្គលេខាធិការនៃសហព័ន្ធកីឡាគុនដាវកម្ពុជាបានអះអាងថា កើនចំនួនមេដាយក្នុងព្រឹត្តិការណ៍អន្តរជាតិជាទិសដៅរបស់សហព័ន្ធក្នុងឆ្នាំនេះ ដែលឆ្នាំមុនធ្លាប់ឈ្នះសំរឹទ្ធពីរគ្រឿង ដោយឡែកឆ្នាំនេះកើនបានប្រាក់១គ្រឿង ពីកម្មវិធីជើងឯកអាស៊ីអាគ្នេយ៍នៅប្រទេសម៉ាឡេស៊ីកាលពីពេលថ្មីៗនេះ។
មកដល់ព្រលានយន្តហោះអន្តរជាតិកម្ពុជាព្រឹកមិញនេះ ក្រុមកីឡាគុណដាវនាំយកមេដាយសំរឹទ្ធពីរ និងប្រាក់មួយគ្រឿងពីព្រឹត្តិការណ៍ជើងឯកអាស៊ីអាគ្នេយ៍។ ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន អគ្គលេខាធិការខាងលើបាននិយាយថា ឆ្នាំនេះជាជោគជ័យមួយរបស់សហព័ន្ធ ដែលបានបង្ហាញឲ្យអន្តរជាតិបានឃើញពីភាពរីកចម្រើនគុនដាវកម្ពុជា។
លោកបន្ថែមថា ក្នុងការកើនមេដាយលើសពីឆ្នាំមុននេះ គឺផែនការដ៏សំខាន់របស់សហព័ន្ធ និងមួយចំណុចទៀត ក្រុមកីឡារបស់លោក នឹងបង្កើនសមត្ថភាពក្នុងដំណើរត្រៀមការចូលរួមព្រឹត្តិការណ៍អន្តរជាតិអូឡាំពិកឆ្នាំ២០២០។ ព្រឹត្តិការណ៍អន្តរជាតិខាងលើមាន ៧ ប្រទេសចូលរួម ដែលសុទ្ធសឹងតែជាជើងខ្លាំងក្នុងតំបន់អាស៊ាន៕