- 2018-01-11 07:56:20
- ព័ត៌មាន
កីឡា ៣ប្រភេទ ដែលអ្នកប្រើដៃឆ្វេងមិនអាចលេងបាន
- 2018-01-11 07:56:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡា ៣ប្រភេទ ដែលអ្នកប្រើដៃឆ្វេងមិនអាចលេងបាន
ចន្លោះមិនឃើញ
ជាទូទៅកីឡាត្រូវបានបង្កើតឡើងដើម្បីកម្សាន្ត, ធ្វើលំហាត់ប្រាណ, ប្រកួតប្រជែងឬរឹតចំណងសាមគ្គីភាពជាដើម។
យ៉ាងណាមិញ កីឡាក៏មានការបែងចែកក្រុមមនុស្សដែលអាចលេងបាន ឬមិនអាចលេងបានដែរ។ ដោយសារលើពិភពលោកអ្នកប្រើដៃស្ដាំមានចំនួនច្រើនជាងដៃឆ្វេងទើបមានកីឡាមួយចំនួនរើសអើងចំពោះមនុស្សដៃឆ្វេង។ បច្ចុប្បន្នមានកីឡា៣ហាមមិនឲ្យកីឡាករប្រើដៃឆ្វេងចូលរួមប្រកួតប្រជែង៖
១. Polo
Polo គឺជាកីឡាដែលតម្រូវឲ្យប្រើសេះ និងដងឈើសម្រាប់វាយកូនគោល។ កីឡាប្រភេទនេះគឺប្រើល្បឿនលឿន និងវាយខ្លាំងៗដូច្នេះដើម្បីចៀសវាងគ្រោះថ្នាក់ គេមិនតម្រូវឲ្យអ្នកមានដៃឆ្វេងផ្ទុយគេចូលរួមលេងបានឡើយ។
២. ហុកគី
មិនខុសពី Polo ហុកគីក៏ប្រើដងឈើដើម្បីវាយគ្រាប់បាល់ដូចគ្នាដែរ តែប្លែកត្រង់ថាហុកគីមិនប្រើសេះនោះទេ។ កីឡាករលេងហុកគីត្រូវប្រើដៃស្ដាំដើម្បីឲ្យស្របគ្នាជាមួយកីឡាករដទៃទៀតចៀសវាងគ្រោះថ្នាក់ពេលវាយស៊ុតម្ដងៗ។
៣. Jai-alai
Jai alai ជាកីឡាមានវ័យចំណាស់មួយមានប្រភពពី ប្រទេសអេស្ប៉ាញ។ កីឡាប្រភេទនេះតម្រូវឲ្យកីឡាករពាក់ឧបករណ៍មួយត្បាញដូចកន្ត្រកនៅដៃខាងស្ដាំដើម្បីទ្រគ្រាប់បាល់ និងគប់គ្រាប់បាល់។ នៅខាងឆ្វេងដៃកីឡាករគឺជាជញ្ជាំងដូច្នេះដើម្បីចៀសវាងគ្រោះថ្នាក់ដៃប៉ះជញ្ជាំងពេលគប់គ្រាប់ម្ដងៗទើបកីឡាករប្រើដៃឆ្វេងមិនអនុញ្ញាតឲ្យលេង៕