• 2018-01-05 07:14:45
  • បាល់ទាត់

​ក្រុម​ព្រាប​ស​​​​ឈ្នះ​​​ជើង​ឯក​ពាន​៧​មករា​ខេត្ត​ក្រចេះ​

  • 2018-01-05 07:14:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាន​រង្វាន់​មិត្តភាព​អបអរ​ថ្ងៃ​ ៧​មករា​ប្រចាំ​ខេត្ត​ក្រចេះ​​បាន​បញ្ចប់​ហើយ​កាល​ពី​រសៀល​ថ្ងៃ​ទី​ ៤​ ខែ​មករា​ ឆ្នាំ​២០១៨​ បន្ទាប់​ពី​ចាប់​ផ្តើម​រយៈ​ពេល​១​ខែ​ គិត​ចាប់​ពី​ថ្ងៃ​ទី​២​ ខែ​ធ្នូ​ ​ឆ្នាំ​២០១៧។

ក្រុម​ព្រាប​ស​បាន​ក្លាយ​ជា​​ជើង​ឯក​ បន្ទាប់​ពី​យក​ឈ្នះ​ក្រុម​រកា​កណ្តាល​ស្រីមុំ​ក្នុង​ម៉ោង​បន្ថែម។ នៅ​វគ្គ​ទី​១​ ក្រុម​ព្រាប​ស​បាន​នាំ​មុខ​​ ១-០ ប៉ុន្តែ​ត្រូវ​បាន​​​ក្រុម​រកា​កណ្តាល​​តាម​ស្មើ​ ១-១​ នៅ​ក្នុង​​វគ្គ​ទី​២​ដែល​លទ្ធផល​​ស្មើ​នេះ​រក្សា​រហូត​ចប់​៩០​នាទី។

សម្រាប់​ការ​​បន្ថែម​១៥​នាទី​២​ស​ ក្រុម​ព្រាប​ស​មាន​សំណាង​ជាង​ដោយ​បាន​បំប៉ោង​សំណាញ់​ទី​​របស់​​រកា​កណ្តាល​ស្រី​មុំ​រហូត​ដល់​២​គ្រាប់​ក្នុង​នោះ​​ទទួល​បាន​បាល់​ពិន័យ​ទាត់​១១​ម៉ែត្រ​បាន​សម្រេច​១​គ្រាប់​ និង​នាទី​ទី​១១៨​រក​បាន​១​គ្រាប់​ទៀត​ដើម្បី​ទទួល​បាន​ជ័យជម្នះ​ក្នុង​លទ្ធផល​ ៣-១ ក្លាយ​ជា​ជើង​ឯក។

ដោយ​ឡែក​ចំណាត់​ថ្នាក់​លេខ​៣​បាន​ទៅ​លើ​ក្រុម​បាល់ទាត់​សេះ​ស​ថ្ម​គ្រែ​​តាម​រយៈ​ជ័យជម្នះ​លើ​ក្រុម​យុវជន​ក​១៥៧​ក្នុង​លទ្ធផល​ ៤-២។

ក្រុម​ជយលាភី​ដូច​ខាង​ក្រោម​

  • លេខ​១៖ ព្រាប​ស​ បាន​ពាន​១ មេដាយ​មាស​ និង​ថវិកា​​ចំនួន​

  • លេខ​២៖ រកា​កណ្តាល​ស្រីមុំ​​ ​បាន​មេដាយ​ប្រាក់​ និង​ ថវិកា​មួយ​ចំនួន​​

  • លេខ​៣៖ សេះ​​ស​ថ្ម​គ្រែ​ បាន​មេដាយ​សំរឹទ្ធ​ និង​ថវិកា​មួយ​ចំនួន​

  • ​កីឡាករ​ទាត់​បញ្ជូល​​ទី​ច្រើន​ជាង​​គេ​៖ កីឡាករ​ ច្រឹក​ ឌីណា រក​បាន​១១​គ្រាប់​នៅ​​​ក្រុម​​យុវជន​​ស្រលាញ់​​​សន្តិភាព

  • ​អ្នក​ចាំ​ទីល្អ៖ កីឡាករ​ ​គ​ង់ សំអុល​ ​នៅ​​ក្រុម​ព្រាប​ស​

  • ក្រុម​ដែល​មាន​ក្រម​​​សីលធម៌​ល្អ​​​​ (Fair Play)៖  ក្រុម​យុវជន​ ក១៥៧

  • ក្រុម​ដែល​ចូល​រួម​ទទួល​បាន​ថវិកា​លើក​ទឹក​ចិត្ត​២០០០០០​រៀល ​

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់