• 2016-05-21 15:39:39
  • បាល់ទាត់

Martial ​​ចង់​លើក​ពាន​ FA Cup ជាមួយ​ Man Utd រដូវ​កាល​ដំបូង​ឲ្យ​បាន

  • 2016-05-21 15:39:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Anthony Martial ​ខ្សែ​ប្រយុទ្ធ​ក្រុម​ Manchester United ដែល​​ផ្ទេរ​ពី​ Manaco កាល​ដើម​រដូវ​កាល​នេះ​ ​បាន​លើក​ឡើង​ថា ​នឹង​ខំ​ធ្វើ​អ្វី​គ្រប់​យ៉ាង​ ដើម្បី​អាច​លើក​ពាន​ FA Cup ជាមួយ​ក្រុម​បិសាច​ក្រហម រដូវ​កាល​ដំបូង​របស់​ខ្លួន​ នៅ​យប់​​ថ្ងៃ​សៅរ៍​នេះ។

 

Anthony Martial (ស្តាំ) និង​អ្នកចាត់ការ​ Louis van Gaal

 

Man Utd នឹង​ប៉ះ​ Crystal Palace ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ FA Cup ​នា​កីឡដ្ឋាន​ជាតិ​អង់គ្លេស​ Wembley ​នៅ​វេលា​ម៉ោង​១១:៣០​នាទី​យប់​នេះ ​និង​ជា​ពាន​រង្វាន់​ចុង​ក្រោយ ដែល​ក្រុម​បិសាច​ក្រហម សង្ឃឹម​ថា នឹង​អាច​លើក​​បាន​នៅ​រដូវ​កាល​នេះ។

 

 

កីឡាករ​ជម្រើស​ជាតិ​បារាំង​ (Martial) ដែល​លេង​ឲ្យ​ Man Utd ​សរុប​​៤៨​​ប្រកួត​រដូវ​កាល​នេះ ស៊ុត​​បាន​១៧​គ្រាប់​ បាន​និយាយ​ថា៖ "ខ្ញុំ​ស្រលាញ់​ Manchester។ បើ​ខ្ញុំ​​អាច​ក្លាយ​ជា​និមិត្តរូប​របស់​ក្លឹប​ ​ខ្ញុំ​ប្រាកដ​ជា​រីករាយ​ណាស់ ប៉ុន្តែ​ខ្ញុំ​មិន​អាច​និយាយ​បាន​ទេ​នៅ​ពេល​នេះ។ វា​អាស្រ័យ​លើ​ តើ​ខ្ញុំ​លេង​បាន​ល្អ​កម្រិត​ណា និង​រក​គ្រាប់​បាន​ច្រើន​ប៉ុនណា​​នៅ​ឆ្នាំ​ខាង​មុខ​ទៀត។ ខ្ញុំ​ត្រូវ​តែ​រក​គ្រាប់​ឲ្យ​បាន​ច្រើន​បំផុត ហើយ​ក្រុម​ត្រូវ​តែ​ឈ្នះ​ពាន។ យើង​នឹង​ធ្វើ​អ្វីៗ​គ្រប់​បែប​យ៉ាង​ដែល​យើង​អាច​ ដើម្បី​លើក​ពាន​ FA Cup និង​យក​វា​ត្រឡប់​ទៅ​ទីក្រុង​ Manchester វិញ​ឲ្យ​បាន”៕

 

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ dailymail

មតិយោបល់