- 2015-11-23 16:34:23
- បាល់ទាត់
ប្រពន្ធ Martial ខំសរសេរសារគាំទ្រ Man Utd តែខុសធ្ងន់
- 2015-11-23 16:34:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រពន្ធ Martial ខំសរសេរសារគាំទ្រ Man Utd តែខុសធ្ងន់
ចន្លោះមិនឃើញ
ភរិយារបស់ខ្សែប្រយុទ្ធ Anthony Martial បានព្យាយាមសរសេរសារគាំទ្រក្រុមរបស់ស្វាមីខ្លួន Manchester United កាលពីថ្ងៃសៅរ៍ តែបែរជាបង្ហោះរូបភាពខុសទៅវិញ។
Samantha Martial ប្រពន្ធរបស់ខ្សែប្រយុទ្ធជម្រើសជាតិបារាំង Martial មានបំណងចង់បង្ហាញពីការគាំទ្រក្រុម Man Utd លើបណ្ដាញសង្គម Instagram កាលពីចុងសប្ដាហ៍ ពេលបិសាចក្រហមប៉ះ Watford និងឈ្នះ ២-១។ ទោះជាប្ដីរបស់នាងពុំបានលេងក្នុងប្រកួតនោះ ដោយសាររបួសជើង តែនាងនៅតែចង់បង្ហាញពីទឹកចិត្តគាំទ្រក្រុម Man Utd។
បើយោងតាមការបង្ហោះរូបភាពរបស់ Samantha លើ Instagram នាងចង់សំដៅទៅកីឡដ្ឋាន Old Trafford របស់ក្រុមបិសាចក្រហម ប៉ុន្តែនាងបែរជាបង្ហោះរូបភាពកីឡដ្ឋាន Emirates របស់ក្រុមកាំភ្លើងធំ Arsenal ទៅវិញ តែមានសរសេរសារថា "Manchester United”។
ការភាន់ច្រឡំខាងលើនេះ ធ្វើឲ្យមានមតិមួយចំនួនយល់ថា Samantha អាចជាអ្នកគាំទ្រក្រុម Arsenal ពីមុនផងដែរ ឯមតិខ្លះថានាងច្រឡំមែន ព្រោះរូបស្រដៀងគ្នា ហើយនាងមិនសូវស្គាល់ច្បាស់។ តែយ៉ាងណា នាងបានលុបការ Post នេះយ៉ាងរហ័ស ក្រោយដឹងថាច្រឡំរូបភាព៕
-ចុចអាន៖ បារាំង ចាញ់អង់គ្លេស ២-០ ឯ Martial រងរបួសដើរឈើច្រត់
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ mirror | metro