• 2020-03-27 01:55:50
  • បាល់ទាត់

Real Madrid ​បាន​ផ្ដល់​កីឡដ្ឋាន Bernabeu ​ដើម្បី​ធ្វើ​ជា​កន្លែង​ដាក់​សម្ភារៈ​ពេទ្យ​

  • 2020-03-27 01:55:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្លឹប​ Real Madrid ​បាន​ផ្ដល់​កីឡដ្ឋាន Bernabeu ​របស់​ខ្លួន​ឱ្យ​ទៅ​រដ្ឋាភិបាល​ដើម្បី​ធ្វើ​ជា​កន្លែង​ជា​កន្លែង​ដាក់​សម្ភារៈ​ពេទ្យ ​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​មេរោគ Covid-19 ​។

​អេស្ប៉ាញ​ជា​ប្រទេស​រង​គ្រោះ​ខ្លាំង​មួយ​ដែរ​នៅ​អឺរ៉ុប ដោយសារ​តែ​មេរោគ Covid-19 ​ក្រោយ​ពី​មនុស្ស​រាប់​ពាន់​នាក់​បាន​ឆ្លង​មេរោគ​នេះ។ ​រដ្ឋបាល​របស់​អេស្ប៉ាញ​បាន​ចាត់​វិធានការ​ជា​ច្រើន​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​មេរោគ ​ខណៈ​ដែល​ប្រទេស​នេះ​ក៏​កំពុង​ស្វះស្វែង​រក​ជំនួស​ផ្សេង​ៗ​ដើម្បី​ជួយ​ប្រយុទ្ធ​ប្រឆាំង​ផង​ដែរ​។

​ក្នុង​នោះ ​ក្លឹប Real Madrid ​ក៏​បាន​ចូល​រួម​ជួយ​ដល់​ប្រជាជាតិ​នេះ​ដែរ។ ពួកគេ​បាន​យក​កីឡដ្ឋាន​ប្រណិត​របស់​ខ្លួន Bernabeu ​ដើម្បី​ឱ្យ​រដ្ឋ​ធ្វើ​ជា​កន្លែង​ផ្ទុក​សម្ភារៈ​ពេទ្យ​ដើម្បី​ប្រើប្រាស់​នានា។ ​ក្រៅ​ពី​នោះ ​ពួកគេ​ក៏​បាន​បង្កើត​ជា​មូលនិធិ​ដើម្បី​ទ្រទ្រង់​ដល់​ក្រុម​គ្រូពេទ្យ​ផង​ដែរ៕

ប្រភព៖ Marca អត្ថបទ៖ វ៉ាន់ សក្ដិ

មតិយោបល់