• 2020-03-26 08:36:37
  • បាល់ទាត់

ព្រោះ​តែ​សម្ពាធ​ទាំង​នេះ ទើប​​បង្ខំ​ឱ្យ Fabregas ចេញ​ពី Arsenal ក្នុង​ឆ្នាំ​ ២០១១

  • 2020-03-26 08:36:37
  • ចំនួនមតិ 10 | ចំនួនចែករំលែក 17

ចន្លោះមិនឃើញ

«ខ្ញុំ​ជា​ប្រធាន​ក្រុម ខ្ញុំ​តែង​មាន​​សម្ពោធ​លើ​ខ្លួន​ឯង។ ខ្ញុំ​ត្រូវ​តែ​ដឹក​នាំ​ក្រុម​ឱ្យ​ឈ្នះ​ការប្រកួត។ ខ្ញុំ​បាន​​ឱ្យ​អ្វីៗ​ទាំង​អស់ ពេល​ខ្លះ​ខ្ញុំ​​ទៅ​ផ្ទះ​យំ ក្រោយ​ពី​ចាញ់​ការប្រកួត»។ នេះ​គឺ​ជា​ការ​លើក​ឡើង​របស់ Cesc Fabregas និង​ជា​មូលហេតុមួយក្នុង​ចំណោម​ផ្សេង ​ដែល​ធ្វើ​ឱ្យ​លោក​ចេញ​ពី Arsenal ក្នុង​ឆ្នាំ​ ២០១១ មកទល់​ពេល​មាន​រយៈ​ពេល ៩​ ឆ្នាំ​ហើយ។

អតីត​កីឡាករ​ក្រុម​កាំភ្លើង​ធំ​ បាន​បន្ថែម​ថា ៖«ខ្ញុំ​ធ្លាប់​​រង​ទុក្ខ ខ្ញុំ​ធ្លាប់​ដេក​មិន​លក់ ចាញ់​ការប្រកួត ហើយ​អ្នក​លឺ​កីឡាករ​ផ្សេង​សើច។ វា​បាន​កើត​ឡើង​អស់​រយៈ​ពេល​ច្រើន​ឆ្នាំ យើង​លេង​បាន​ល្អ​កាល​នោះ ខ្ញុំ​ចូល​ចិត្ត ប៉ុន្តែ​ខ្ញុំ​បាន​ដាក់​សម្ពាធ​មកលើ​ខ្លួន​ឯងខ្លាំង ដើម្បី​ដឹក​នាំ ធ្វើ​អ្វី​គ្រប់​យ៉ាង ហើយ​ដល់​ចំណុច​មួយ​ ខ្ញុំ​គិត​ថា​ខ្លួន​ឯង​ឯកា»។ ​

ទាំង​នេះ​ជា​ហេតុ​ផលនិង​សម្ពោធ ដែល​កីឡាករ Monaco ចាក់​ចេញ​ពី​កីឡដ្ឋាន Emirates Stadium ទៅកាន់ក្លឹប​​ Barcelona ក្នុង​ឆ្នាំ ​២០១១។ លេង​​នៅ Camp Nou បាន​៣​រដូវ​កាល រូបគេ​ប្ដូរ​ទៅ​លេង​​នៅ Premier League ជាមួយ​ក្រុម​តោខៀវ​ Chelsea នៅ​រវាង​ឆ្នាំ​ ២០១៤ ដល់ ២០១៩ ហើយ​ចុង​ក្រោយ​លេង​នៅ​ទឹកដី​បារាំង Monaco រហូត​ដល់​បច្ចុប្បន្ន​។

​អតីត​ជម្រើស​ជាតិ​អេស្ប៉ាញ Fabregas ត្រូវ​បាន​លោក Arsene Wenger យក​មក​ពី​ក្រុមយុវជន​​ La Masia ដ៏​ល្បី​របស់​​ក្លឹប​អ្នកមាន​បុណ្យ​ Barcelona ក្នុង​ឆ្នាំ ​២០០៣ ហើយ​​ក្នុង​រដូវកាល ២០០៤-២០០៥ រូប​បាន​បង្ហាញ​ខ្លួន​ជា​កីឡាករ​ក្មេង​បំផុត​ ក្នុង​​ប្រវត្តិសាស្ត្រ​ក្លឹប​កាំភ្លើង​ធំ ដែល​កាល​នោះ​មាន​អាយុ​ ១៦​ ឆ្នាំ។

​ខ្សែ​បម្រើ​កណ្ដាល Cesc Fabrega បាន​បង្ហាញ​ខ្លួន​ ៣០៣​ លើក​គ្រប់​ការ​ប្រកួត​ទាំងអស់​ឱ្យ Arsenal ហើយ​បាន​ក្លាយ​ជា​កីឡាករ​លេចធ្លោ​មួយ​រូប​ក្នុង​ក្រសែ​ភ្នែក​អ្នក​គាំទ្រ​លើពិភពលោក៕

ប្រភព៖ Goal ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

មតិយោបល់