• 2020-03-26 04:26:07
  • បាល់ទាត់

Man City បដិសេធ​លក់ Mahrez ទោះ PSG ឱ្យតម្លៃ​ ៨០​លាន​ផោន

  • 2020-03-26 04:26:07
  • ចំនួនមតិ 2 | ចំនួនចែករំលែក 10

ចន្លោះមិនឃើញ

កីឡាករ Riyad Mahrez ត្រូវ​បាន​ក្លឹប​ជាច្រើន​សម្លឹង​មើល​ឃើញ និង​​ចង់​បាន​រួម​ទាំង PSG ផង​ដែរ ហើយ​​មាន​ព័ត៌មាន​ថា​ ​ក្លឹប​យក្ស​បារាំង​ ចង់​ទិញ​រូបគេ​ក្នុង​តម្លៃ ៨០ លាន​ផោនក្នុង​រដូវ​ក្ដៅ​ខាង​មុខ។

ទោះបី​ជា​ក្លឹប​នានា​និង​ PSG ចង់​បាន Mahrez ​ពិត​មែន ប៉ុន្តែ​ក្រុម​មេឃ​ខៀវ Manchester City បាន​បដិសេធ​​​លក់​ ព្រោះ​ក្លឹប​បាន​ចាត់​ទុក​ខ្សែ​ប្រយុទ្ធ​ស្លាប​ ជា​កីឡាករ​ដ៏​សំខាន់​មួយ​រូប ដើម្បី​ប្រជែង​លើ​ទីលាន​នៅ​រដូវ​កាល​ក្រោយ។

អតីត​កីឡាករ​ក្រុម​កញ្ជ្រោង Leicester City ត្រូវ​បាន​គេ​ជឿ​ថា រីករាយ​នឹងបន្ត​កុងត្រា​ជាមួយ​ក្រម​មេឃ​ខៀវ ខណៈ​កុង​ត្រា​របស់​គេ​បច្ចុប្បន្ន​សល់​៣​ឆ្នាំ​ទៀត។

ប្រភព​មួយ​បាន​ឱ្យ​ដឹង​ថា ៖«មាន​ផល​ចំណេញ ប៉ុន្តែ​យើង​គ្មាន​គោលបំណង​ចង់​ឱ្យ Riyad ចេញ​ទៅ​​ណា​ឡើយ»។ គាត់​បាន​ក្រាប់ Pep គាត់​សប្បាយ​ចិត្ត ហើយ​ទីបំផុត​មាន​អារម្មណ៍​រក​ឃើញ កន្លែង​គាត់​ចង់​នៅ។ យើង​ពិត​ជា​កក់ក្ដៅ ហើយ​នឹង​​មិន​ពិភាក្សា​ពី​កុងត្រា រហូត​ដល់​ឆ្នាំ​ក្រោយ»។

ការ​​សម្លឹង​ឃើញ​របស់ PSG អាច​មក​ពី​ក្លឹប​នេះ ចង់​បាន​ Mahrez ទៅ​ជំនួស Kylian Mbappe ដ្បិត​កីឡាករ​វ័យ​ក្មេង មានព័ត៌មាន​ថានឹង​ទៅក្លឹប​អេស្ប៉ាញ Real Madrid ខណៈ​កុងត្រា​របស់​គេនឹង​បញ្ចប់​នៅ​ឆ្នាំ​ ២០២២។

កាល​ពី​ខែ​កក្កដា ឆ្នាំ​ ២០១៨ ក្លឹប​ Manchester City បាន​ទិញ​កីឡាករ​បារាំង​វ័យ​២៩​ឆ្នាំ​ Riyad Mahrez ពី Leicester City ក្នុង​តម្លៃ ៦០​លាន​ផោន និង​ចុះ​កុងត្រា​រយៈ​ពេល​៥​ឆ្នាំ។ នៅ​ក្រុម City រូប​គេ​អាច​រក​ប្រាក់បាន​ប្រហែល ១៨០ ០០០ ផោន​ក្នុង​មួយ​សប្ដាហ៍៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

មតិយោបល់