• 2020-03-26 03:38:40
  • បាល់ទាត់

ទស្សនៈ​កីឡាករ​នៅ PL ម្នាក់​ថា Gerrard ល្អ​ជាង Scholes និង Lampard

  • 2020-03-26 03:38:40
  • ចំនួនមតិ 8 | ចំនួនចែករំលែក 13

ចន្លោះមិនឃើញ

Mark Noble កីឡាករ​របស់​ក្លឹប West Ham បាន​បញ្ចេញ​ទស្សនៈ​ថា  Steven Gerrard ​ល្អ​ជាង Paul Scholes និង Frank Lampard។

ខ្សែ​បម្រើ​កណ្ដាល​ទាំង​៣​របស់​ជម្រើស​ជាតិ​អង់គ្លេស​បាន​ចំណាយ​ពេល​ជាង​១០​ឆ្នាំ​នៅ​ក្នុង​ Premier League ជាមួយ​ក្លឹប​៣​ផ្សេង​គ្នា Liverpool, Manchester United និង Chelsea។ សាកសួរ​ទៅ​កាន់​កីឡាករ​សញ្ជាតិ​អង់គ្លេស Mark Noble ដែល​ធ្លាប់​លេង​ទល់​នឹង​​ជើង​ចាស់​ទាំង​៣ គេ​បាន​សង្កត់​ធ្ងន់​ថា អតីត​ប្រធាន​ក្រុម​ហង្សក្រហម Gerrard ល្អ​ជាង​គេ។

Noble បាន​ប្រាប់​ហេតុផល​ដែល​ជ្រើស​យក Gerrard ដោយ​សារ​គេ​​ជា​កីឡាករ​បាល់ទាត់​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​។ ជាមួយ​គ្នា​នេះ​ដែរ Carlos Tevez និង Dimitri Payet ត្រូវ​បាន​ Noble ចាត់​ទុក​ជា​កីឡាករ​ល្អ​ដែល​ធ្លាប់​លេង​ជាមួយ។

កាល​ពី​ដើម​ឆ្នាំ​២០២០ វីរបុរស​របស់​ប្រេស៊ីល Kaka ក៏​បាន​បង្ហាញ​ការ​យល់​ឃើញ​ដូច​គ្នា​ថា Gerrard ឈរ​លើ Lampard និង Scholes៕ 

ប្រភព៖ Goal ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់