• 2020-03-26 02:38:08
  • បាល់ទាត់

Dybala ប្រាប់​ពី​ស្ថានភាព​ខ្លួន ក្រោយ​រក​ឃើញ​ Covid-19 រយៈ​ពេល​៤​ថ្ងៃ

  • 2020-03-26 02:38:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Paulo Dybala បាន​ប្រាប់​អ្នក​គាំទ្រ​របស់ Juventus​ ថា គេ​និង​មិត្តស្រី Oriana Sabatini ស្ថិត​ក្នុង​ស្ថានភាព​ល្អ​ប្រសើរ​ទេ ៤​ថ្ងៃ​បន្ទាប់​ពី​ប្រកាស​​វិជ្ជមាន​វីរុស​កូរ៉ូណា។

ខ្សែ​ប្រយុទ្ធ​វ័យ​២៦​ឆ្នាំ​បាន​ធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល ពេល​ដែល​គេ​ប្រកាស​ថា មាន​ផ្ទុក​មេរោគ Covid-19 ប៉ុន្តែ​ពេល​នេះ​គេ​បាន​បង្ហាញ​ខ្លួន​ក្នុង​លក្ខខ័ណ្ឌ​ល្អ​ប្រសើរ។ សរសេរ​លើ​គណនី Instagram ដែល​ជា​កន្លែង​គេ​ប្រកាស​មាន​ Covid-19 កាល​ពី​ថ្ងៃ​ទី​ទី ២១ ខែ មីនា Dybala សរសេរ​ថា៖ "ពួក​យើង​មិន​អី​ទេ" ភ្ជាប់​ជាមួយ​រួប​លើក​ដៃ OK។

​Paulo Dybala គឺ​ជា​កីឡាករ​ទី​៣​នៃ​ក្លឹប Juventus ដែល​រក​ឃើញ​វិជ្ជមាន​​កូរ៉ូណា បន្ទាប់​ពី​ខ្សែ​ការពារ Daniele Rugani និង​ខ្សែ​បម្រើ​ Blaise Matuidi។ អ៊ីតាលី​ជា​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប​រង​ការ​វាយ​ប្រហារ​​ពី​វីរុស​​ខ្លាំង​ជាង​គេ ពេល​នេះ​មាន​អ្នក​ឆ្លង៧៤ ៣៨៦​នាក់ ស្លាប់​៧ ៥០៣​នាក់៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់