- 2020-03-25 11:28:26
- បាល់ទាត់
ក្លឹបគេផ្សេងឧបត្ថម្ភលុយ តែក្លឹប PL នេះឲ្យសំបុត្រប្រកួតទៅឲ្យក្រុមសុខាភិបាល
- 2020-03-25 11:28:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្លឹបគេផ្សេងឧបត្ថម្ភលុយ តែក្លឹប PL នេះឲ្យសំបុត្រប្រកួតទៅឲ្យក្រុមសុខាភិបាល
ចន្លោះមិនឃើញ
ក្លឹបអង់គ្លេស Brighton បានសន្យានឹងធ្វើការឧបត្ថម្ភសំបុត្រចូលរួមការប្រកួតក្លឹបរបស់ខ្លួនចំនួន ១០០០សំបុត្រ ទៅឲ្យបុគ្គលិកសុខាភិបាលនៅក្នុងប្រទេសអង់គ្លេស។
ការឧបត្ថម្ភសំបុត្រចូលរួមការប្រកួត ១០០០សន្លឹកនេះគឺសម្រាប់លើកទឹកចិត្តទៅបុគ្គលិកសុខាភិបាលនៅក្នុងប្រទេសអង់គ្លេសដែលបានធ្វើខិតខំស្វះស្វែងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ដែលកំពុងវាយលុកខ្លាំងនៅក្នុងប្រទេសមួយនេះ។
សំបុត្រទាំងនេះគឺសម្រាប់ព្រឹត្តិការណ៍បាល់ទាត់របស់ក្លឹប Brighton នៅពេលដែលការប្រកួតទាំងអស់មកជាប្រក្រតីវិញ បន្ទាប់ពីជំងឺខាងលើមួយនេះមានភាពធូរស្រាល។
គួរបញ្ជាក់ផងដែរថា នេះគឺជាការជួយឧបត្ថម្ភរបស់ក្លឹប Brighton ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ខណៈពេលដែលក្លឹបដទៃផ្សេងៗធ្វើការឧបត្ថម្ភជាប្រាក់សុទ្ធផ្ទាល់តែម្ដង៕