• 2020-03-25 08:30:42
  • បាល់ទាត់

វីរបុរស​ Roy Keane ប្រាប់​ពី​គន្លឹះ​​ Man Utd អាច​ឈ្នះ​ពាន​ធំ​៣​ក្នុង​រដូវ​កាល​តែ​មួយ​

  • 2020-03-25 08:30:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Roy Keane ជឿជាក់​ថា​ការ​ឈ្នះ​ពាន​ធំ​៣​ក្នុង​មួយ​រដូវ​កាល​ Treble មិន​មែន​ជា​រឿង​ចៃដន្យ​នោះ​ទេ​តែ​អាច​ថា​ជា​សំណាង​ក៏​ថា​បាន។

សំណាង​ដែល​អតីត​ប្រធាន​ក្រុម​រូប​នេះ​​និយាយ​គឺ​ចង់​សំដៅ​លើ​ Manchester United មាន​ខ្សែ​ប្រយុទ្ធ​ល្អ​ ថែម​ទាំង​មិន​អាត្មា​និយម​ ពោល​គឺ​ពួកគេ​សហការ​គ្នា​បាន​ល្អ​ដើម្បី​ក្រុម។​ ខ្សែ​ប្រយុទ្ធ​របស់​បិសាច​ក្រហម​ជំនាន់​នោះ​មាន​ដូចជា​ Andy Cole, Teddy Sheringham, Ole Gunnar Solskjaer និង​ Dwight Yorke។​​​

គួរ​បញ្ជាក់​ថា​ United គឺជា​ក្រុម​អង់គ្លេស​តែ​មួយ​គត់​ដែល​ធ្លាប់​ឈ្នះ​ Treble គឺ​ពាន​ធំ​៣​ក្នុង​មួយ​រដូវ​កាល​រួមមាន​ Premier League, FA Cup និង​ UEFA Champions League កាល​ពី​ឆ្នាំ​១៩៩៩​៕ ​

ប្រភព៖ Sky Sports ប្រែសម្រួល៖ សៀនហួរ

មតិយោបល់