• 2020-03-24 08:59:14
  • បាល់ទាត់

កំហុស​ធំ​៥​លើក​កើត​ឡើង​ក្នុង​អាជីព​អ្នក​ចាំទី​ដៃ​ស្អិត​ De Gea

  • 2020-03-24 08:59:14
  • ចំនួនមតិ 7 | ចំនួនចែករំលែក 54

ចន្លោះមិនឃើញ

David De Gea គឺ​ជា​កំពូល​អ្នក​ចាំទី​មួយ​រូប​ក្នុង​ពិភព​បាល់ទាត់​បច្ចុប្បន្ន​ បាន​បង្ហាញ​ខ្លួន​គ្មាន​ដាច់​ក្នុង​ជម្រើស​ដំបូង​ក្រុម​ Manchester United និង​ជម្រើស​ជាតិ​អេស្ប៉ាញ។

កីឡាករ​ដៃ​ស្អិត​ ចូលចិត្ត​យក​ជើង​សង្គ្រោះ​បាល់​រូប​នេះ​ធ្លាប់​ឈ្នះ​ស្រោម​ដៃ​មាស​១​សម័យ​កាល​ និង​ជាប់​ឆ្នោត​ជា​អ្នក​ចាំ​ទី​ល្អ​បំផុត​នៅ​លីគ​កំពូល​អង់គ្លេស​កាល​ពី​រដូវ​កាល​ ២០១៧-១៨។​ យ៉ាង​ណា​នៅ​២​រដូវ​កាល​ចុង​ក្រោយ De Gea ហាក់​ធ្លាក់​ដៃ​បន្តិច​បើ​ធៀប​នឹង​ទម្រង់​របស់​គេ​កាល​ពី​មុន។​​

ការ​របូត​គ្រាប់​ស្រួល​ៗ​​ និង​ការ​ឲ្យ​គេ​បំប៉ោង​សំណាញ់​ទី​ញឹកញាប់​ពេក​បាន​ធ្វើ​ឲ្យ​តារា​វ័យ​២៩​ឆ្នាំ​បាត់​បង់​តំណែង​ជម្រើស​ទី​មួយ​នៅ​ក្រុម​ជម្រើស​ជាតិ​ ដោយ​ធ្លាក់​ទៅ​ក្នុង​ដៃ​ Kepa Arrizabalaga របស់​ Chelsea។ ខាង​ក្រោម​គឺ​ជា​កំហុស​ធំ៥​ដែល​មិន​គួរ​កើត​ក្នុង​អាជីព​របស់​ De Gea៖

៥/ Manchester United ២-២ Arsenal | ថ្ងៃ​ទី​៨ ធ្នូ ២០១៨ ស៊ុត​បញ្ចូល​ទី​ដោយ​ Shkodran Mustafi

៤/ Arsenal ២-០ Manchester United | ថ្ងៃទី​១០ មិនា​ ២០១៩ ស៊ុត​បញ្ចូល​ទី​ដោយ​ Granit Xhaka

៣/ Everton ១-១ Manchester United | ថ្ងៃ​ទី​១​ មិនា​ ២០២០​ ស៊ុត​បញ្ចូល​ទី​ដោយ​ Calvert-Lewin

២/ ព័រទុយហ្គាល់​ ៣-៣ អេស្ប៉ាញ | ថ្ងៃ​ទី​១៥ មិថុនា ២០១៨ ស៊ុត​បញ្ចូលទី​ដោយ​ Cristiano Ronaldo

១/ Watford ២-០Man United | ថ្ងៃ​ទី​២២ ខែ​ធ្នូ​ ឆ្នាំ​២០១៩ ស៊ុត​បញ្ចូល​ទី​ដោយ Ismaïla Sarr​

ប្រភព៖ YouTube អត្ថបទ៖ សៀនហួរ

មតិយោបល់