• 2020-03-22 06:59:13
  • បាល់ទាត់

​កីឡាករ​មក​ពី​តំបន់​អាស៊ីអាគ្នេយ៍​តែ​ម្នាក់ ដែល​បាន​លេង​នៅក្នុង​កម្មវិធី UEFA

  • 2020-03-22 06:59:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​របស់ UEFA មាន​ការ​ចូល​រួម​ច្រើន​ពី​កីឡាករ​ជា​ច្រើន​ជាតិ​សាសន៍​នៅ​ជុំ​វិញ​ពិភពលោក ប៉ុន្តែ​កម្រ​ណាស់​មាន​កីឡាករ​មក​ពី​ទ្វីប​អាស៊ី ហើយ​ជាពិសេស​គឺ​កីឡាករ​មក​តំបន់​អាស៊ីអាគ្នេយ៍​យើង​នេះ។

កីឡាករ​អាស៊ីអាគ្នេយ៍​ ដែល​ធ្លាប់​លេច​មុខ​នៅ​ក្នុង​កម្មវិធី UEFA មាន​តែ​ម្នាក់​គត់។ កីឡាករ​រូប​នោះ​គឺ ខ្សែ​ប្រយុទ្ធ​ឥណ្ឌូណេស៊ី Yulianto Kurniawan ដែល​លេង​ក្នុង​កម្មវិធី UEFA Intertoto Cup។

Yulianto ពាក់​លេខ ១០

នៅ​អំឡុង​ឆ្នាំ១៩៩៤-១៩៩៥ លោក​បាន​លេង​ឲ្យ​ក្លឹប​ស្វីស Luzern ហើយ​ក៏​បាន​លេង​ ១ប្រកួត​ដែរ​នៅ​ក្នុង UEFA Intertoto Cup ក្នុង​ចំណោម​ ៨ប្រកួត​ ដែល​លោក​លេង​ឲ្យ​ក្លឹប​អឺរ៉ុប​នេះ។

  • UEFA Intertoto Cup ជា​កម្មវិធី​ប្រកួត​អឺរ៉ុប​មួយ ដែល​ស្ថិត​ក្រោម​ក្របខ័ណ្ឌ​របស់ UEFA នៅ​ឆ្នាំ១៩៩៥។ ពាន​នេះ​បង្កើត​ឡើង​សម្រាប់​លើក​ទឹកចិត្ត​ឲ្យ​ក្លឹប​ដែល​មិន​បាន​ជាប់ Champions League ឬ Europa League នៅ​ពេល​នោះ​បាន​ចូល​លេង។ អ្នក​ដែល​ឈ្នះពាន UEFA Intertoto Cup នេះ​បាន​ជាប់​ទៅ​លេង​នៅ Europa League ប៉ុន្តែ​នៅ​ឆ្នាំ២០០៨ ពាន​នេះ​ត្រូវ​បាន​រំសាយ។

ក្នុង​អាជីព​ក្លឹប​បាល់ទាត់​ លោក​បាន​លេង​ជា​ច្រើន​ក្លឹប​នៅ​ស្រុក​កំណើត​របស់​លោក ចំណែក​ឯ​ក្រុម​ជម្រើស​ជាតិ​វិញ លោក​ក៏​បាន​លេង​ ​៥៩ប្រកួត និង​រក​គ្រាប់​បាល់​បាន ៣៣គ្រាប់​អំឡុង​ឆ្នាំ១៩៩៥ ដល់​ឆ្នាំ២០០៥។ ក្នុង​នោះ​លោក​ក៏​ធ្លាប់​លេង​ប៉ះ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ច្រើន​ដង​ផង​ដែរ៕

ប្រភព៖ UEFA ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់