• 2020-03-18 11:27:10
  • ព័ត៌មាន

ក្រោយ​កីឡាករ Juve ២នាក់​ឆ្លង​កូរ៉ូណា Sarri ត្រូវ​បាន​ក្លឹប​ចាត់​វិធានការ​តឹងតែង​ជាង​គេ

  • 2020-03-18 11:27:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​កីឡាករ​ Juventus ២រូប​បាន​ឆ្លង​ជំងឺ​កូវីដ ១៩ បុគ្គលិក​ក្លឹប ក៏​ដូច​ជា​កីឡាករ​សរុប​ ១២១ ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ដោយឡែក ប៉ុន្តែ​លោក Maurizio Sarri ត្រូវ​បាន​ក្លឹប​តាម​ដាន​ជាប់​ជាង​គេ ក៏​ព្រោះ​តែ​លោក​ជា​អ្នក​ជក់​បារី ហើយ​ធ្លាប់​មាន​បញ្ហា​រលាក​សួត។

បើ​តាម​ការ​ទម្លាយ​របស់​មិត្ត​ជិតស្និទ្ធ​របស់​លោក​នៅ​កាសែត​អ៊ីតាលី​បាន​ឲ្យ​ដឹង​ថា លោក​ Sarri មិន​បាន​ត្រលប់​ទៅ​ផ្ទះ​របស់​លោក​ ដែល​នៅ​ក្នុង​សង្កាត់ Figline នៃ​ទីក្រុង Florence ទេ ប៉ុន្តែ​លោក​ស្នាក់​នៅ​ទីក្រុង Turin ដែល​ជា​មូលដ្ឋាន​របស់​ក្លឹប Juventus។

ប្រភព​មួយ​នោះ​បាន​បន្ត​ថា អំឡុង​ពេល​ដែល​គ្មាន​បាល់ទាត់ និង​ការ​ជួបជុំ Sarri បាន​មើល​ប្រកួត​បាល់ទាត់​សារឡើង​វិញ​នៅ​ក្នុង​កញ្ចក់​ទូរទស្សន៍ ហើយ​បាន​ស្នាក់​នៅ​ជាមួយ​មិត្តភ័ក្ដិ​តាំង​ពី​កុមារភាព។

លោក Sarri ធ្លាប់​ទម្លាយ​ប្រាប់​ថា លោក​ចូលចិត្ត​ជក់​បារី​ណាស់ ដោយ​ជក់​រហូត​ដល់​ទៅ​ ៦០ដើម​ក្នុង​មួយ​ថ្ងៃ ប៉ុន្តែ​លោក​បាន​រង​គ្រោះ​ដោយ​ជំងឺ​រលាក​សួត​ កាល​ពី​ដើម​រដូវ​កាល​កន្លង​ទៅ ដែល​តម្រូវ​ឲ្យ​លោក​សម្រាក​ជាង ២សប្ដាហ៍​៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់