• 2020-03-17 11:28:15
  • បាល់ទាត់

មកដឹង​ពី លើក​ចុង​ក្រោយ ដែល​បាល់ទាត់​អង់គ្លេស​ផ្អាក​ដំណើរ​ការ​បណ្ដោះអាសន្ន

  • 2020-03-17 11:28:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពេល​បច្ចុប្បន្ន​នេះ បាល់ទាត់​អង់គ្លេស​ក៏​ដូច​ជា​បាល់ទាត់​ប្រទេស​ផ្សេង​ទៀត​នៅ​ទ្វីប​អឺរ៉ុប បាន​ផ្អាក​ដំណើរ​ការ​មួយ​រយៈ ដោយសារ​តែ​រឿង​កូវីដ-១៩។

លើក​ចុង​ក្រោយ​ដែល​បាល់ទាត់​នៃ​ប្រទេស​នេះ​ផ្អាក​ដំណើរ​ការ​គឺ​ កាល​ពី​រដូវ​កាល​ ១៩៦៣/៦៣ ដោយ​កាល​នោះ បាល់ទាត់​បាន​ផ្អាក​ ៣ខែ ព្រោះ​តែ​អាកាសធាតុ​ត្រជាក់​ខ្លាំង​ហួសហេតុ។ ប្រកួត​ចំនួន ២៦១ ទាំង​ក្នុង​លីគ​ និង FA Cupត្រូវ​បាន​ផ្អាក​បណ្ដោះ​អាសន្ន។

ប្រភព​ខ្លះ​បាន​លើកឡើង​ថា នៅ​ឆ្នាំ​នោះ​ជា​ឆ្នាំ​ដែល​មាន​អាកាសធាតុ​ត្រជាក់​បំផុត។ ខែ​មករា សីតុណ្ហភាព​នៅ​តែ​ត្រឹម -១៦អង្សាសេ។ ទន្លេ​ក៏​កក ឯ​ទីលាន​បាល់ទាត់​ក៏​លេង​មិន​កើត ដោយសារ​តែ​ព្រិល។ មាន​ក្លឹប​មួយ​ចំនួន​ដូច​ជា Leicester City សុខ​ចិត្ត​ហាត់​ទាំង​រងា។

ស្ថិត​ក្នុង​កាលៈទេសៈ​នោះ អង់គ្លេស​បាន​សម្រេច​បន្ត​រដូវ​កាល​ដូច​ធម្មតា ដោយ​ចូល​នៅ​ខែ​មីនា។ ប៉ុន្តែ​កាលវិភាគ​នៃ​ការ​ប្រកួត​វិញ ចង្អៀត​ជាង​ពេល​ណា​ៗ​ទាំង​អស់ ហើយ​ពេល​ខ្លះ ក្លឹប​លេង ៦ប្រកួត​ក្នុង​រយៈពេល ១២ថ្ងៃ។ ទោះ​ក្នុង​ស្ថានភាព​ពិបាក​ក៏​ដោយ នៅ​ខែ​ថ្ងៃ​ទី១១ ខែ​ឧសភា ឆ្នាំ១៩៦៣ ដែល​ជា​ថ្ងៃ​ប្រកួត​លីគ​ចុង​ក្រោយ ក្លឹប Everton បាន​លើក​ពាន​លីគ​កំពូល​អង់គ្លេស៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់