• 2020-03-11 02:04:27
  • បាល់ទាត់

កីឡាករ Atalanta ម្នាក់​ធ្វើ​បាន​៤​គ្រាប់​ម្នាក់​ឯង រុញ​ក្រុម​ឡើង​វគ្គ​៨​ក្រុម​ UCL ជា​លើក​ដំបូង

  • 2020-03-11 02:04:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Josip Ilicic អាច​ធ្វើ​បាន​៤​គ្រាប់​ម្នាក់​​ឯង​ទល់​នឹង Valencia ជួយ Atalanta ឈ្នះ ៤-៣ បាន​ឡើង​ទៅ​កាន់​វគ្គ​៨​ក្រុម​ចុងក្រោយ​ពាន Champions League​ ​ជា​លើក​ដំបូងដែល​ការ​ប្រកួត​រៀបចំ​បិទ​ទ្វារ​​ព្រោះ​បារម្ភ​ពី​វីរុស​កូរ៉ូណា។.

​កាល​ពី​ជើង​ទី​មួយ​ក្នុង​ទឹក​ដី​​ប្រទេស​អ៊ីតាលី Atalanta បាន​យក​ឈ្នះ ៤-១ ដែល​ធ្វើ​ឲ្យ​ពួក​គេ​មានឱកាស​ខ្ពស់​បាន​ឡើង​ទៅ​វគ្គ​បន្ត។ សម្រាប់​ការ​ប្រកួត​​កាល​ពី​យប់​មិញ​នៅ​​ប្រទេស​អេស្ប៉ាញ​គ្រាប់​បាល់​កើត​ឡើង​រវាង​ក្រុម​ទាំង​ពីរ​មាន​ដល់​៧​គ្រាប់​ឯណោះ។

ក្នុង​នោះ ៤​គ្រាប់​របស់ Atalanta រក​បាន​ដោយ​កីឡាករ​តែ​ម្នាក់​គត់​គឺ Josip Ilicic ដោយ​២​គ្រាប់​កើង​ឡើង​​ពី​បាល់​ប៉េណាល់ទី។ ចំណែក​៣​គ្រាប់​របស់ Valencia រក​បាន​ពី​កីឡាករ Kevin Gameiro ២​គ្រាប់​និង Ferran Torres មួយ​គ្រាប់។

សរុប​លទ្ធផល​ទាំង​ពីរ​ជើង Atalanta បាន​យក​ឈ្នះ Valencia ៨-៤ បាន​ឈាន​ជើង​ទៅ​កាន់​វគ្គ​៨​ក្រុម​ចុងក្រោយ៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់