• 2020-02-28 11:24:19
  • បាល់ទាត់

ក្លឹប​ Newcastle ចាប់​ផ្ដើម​ហាម​កីឡាករ​មិន​ឲ្យ​ចាប់​ដៃ​ ក្នុង​ពេល​ហ្វឹកហាត់!

  • 2020-02-28 11:24:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Steve Bruce អ្នក​ចាត់​ការ​ក្លឹប​អង់គ្លេស​ Newcastle United បាន​និយាយ​នៅ​ក្នុង​ពេល​ថ្មីៗ​នេះ​ថា​ នៅ​ក្នុង​ទីលាន​ហ្វឹកហាត់​របស់​ក្លឹប​លោក​ មិន​អនុញ្ញាត​ឲ្យ​ កីឡាករ​ចាប់​ដៃ​គ្នា​ទៀត​ឡើយ​ ដោយ​សារ​ភ័យ​ខ្លាច​ឆ្លង​ ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ ខូវិដ-១៩។

លោក​ Bruce បាន​​និយាយ​ថា​ ៖ " នៅ​ក្នុង​​ក្លឹប​របស់​យើង​មាន​ទំនៀមទម្លាប់​មួយ​ គឺ​តែង​តែ​ចាប់​ដៃ​គ្នា​ រាល់​ពេល​ជួប​គ្នា​ពេល​ព្រឹក​ តែ​ឥឡូវ​ យើង​មិន​អនុញ្ញាត​ឲ្យ​ចាប់​គ្នា​ទៀត​ឡើយ​ ដោយ​សារ​តែ​គ្រូពេទ្យ​ហាម​ឃាត់" ។

អ្នក​ចាត់​ការ​រូប​នេះ​បាន​បន្ត​ថា​ ៖ " យើង​ដូច​មនុស្ស​គ្រប់​គ្នា​ដែរ តាម​ដាន​ព័ត៌មាន​ជាប់​រហូត ហើយ​សង្ឃឹម​ថា​ប្រទេស​អង់គ្លេស​មិន​ជួប​ជំងឺ​នេះ​ធ្ងន់ធ្ងរ​ត​ទៅ​ទៀត​​ " ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ ខូវិដ-១៩​ជា​ ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ដ៏​ធ្ងន់ធ្ងរ​ ដែល​មាន​អត្រា​អ្នក​ឆ្លង​នៅ​ក្នុង​ប្រទេស​ អង់គ្លេស សរុប​ចំនួន​ ១៥ករណី​ហើយ​បើ​គិត​មកទល់​ពេល​នេះ​៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់