• 2020-02-28 12:27:11
  • ព័ត៌មាន

គូ​ប្រកួត​វគ្គ ១៦ក្រុម UEL ចេញ​ហើយ ដោយ​ Man Utd ប៉ះ​ក្លឹប​អូទ្រីស

  • 2020-02-28 12:27:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​អម្បាញ់មិញ​នេះ ស្ថាប័ន UEFA បាន​ធ្វើ​ការ​ចាប់​ឆ្នោត​ជ្រើសរើស​គូ​ប្រកួត​នៅ​វគ្គ ១៦ក្រុម​ចុង​ក្រោយ​នៃ​ក្របខ័ណ្ឌ UEFA Europa League។ គូ​ប្រកួត​ទាំង​នោះ​មាន​ដូច​ជា៖

  • Besiktas (ទួរគី) នឹង​ត្រូវ​លេង​ប៉ះ Copenhagen (ដាណឺម៉ាក)

  • Olympiacos (ក្រិក) នឹង​ត្រូវ​លេង​ប៉ះ Wolves (អង់គ្លេស)

  • Rangers (ស្កុតឡែន) នឹង​ត្រូវ​លេង​ប៉ះ Leverkusen (អាល្លឺម៉ង់)

  • Wolfsburg (អាល្លឺម៉ង់) នឹង​ត្រូវ​លេង​ប៉ះ Shaktar Donetsk (អ៊ុយក្រែន)

  • Inter Milan (អ៊ីតាលី) នឹង​ត្រូវ​លេង​ប៉ះ Getafe (អេស្ប៉ាញ)

  • Sevilla (អេស្ប៉ាញ) នឹង​ត្រូវ​លេង​ប៉ះ Roma (អ៊ីតាលី)

  • Eintracht Frankfurt/ Salzburg (អាល្លឺម៉ង់/ អូទ្រីស) នឹង​ត្រូវ​លេង​ប៉ះ Basel (ស្វ៊ីស)

  • Lask (អូទ្រីស) នឹង​ត្រូវ​លេង​ប៉ះ Manchster United (អង់គ្លេស)

Frankfurt និង Salzburg នឹង​ត្រូវ​ប្រកួត​ជាមួយ​គ្នា​ជើង​ទី២ នៅ​ថ្ងៃ​សុក្រ​នេះ ខណៈ​ជើង​ទី១ ខាង​អាល្លឺម៉ង់​យក​ឈ្នះ​ ក្លឹប​អូទ្រីស ក្នុង​លទ្ធផល ៤-២។

គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រកួត​វគ្គ​ ១៦ក្រុម​ចុង​ក្រោយ​នៃ​ក្របខ័ណ្ឌ​លំដាប់​ទី២​ អឺរ៉ុប​នេះ នឹង​ត្រូវ​លេង​នៅថ្ងៃ​ទី១២ ខែ​មីនា ចំពោះ​ជើង​ទី១ ហើយ​សម្រាប់​ជើង​ទី១ គឺ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅថ្ងៃ​ទី១៩ ខែ​មីនា៕

ប្រភព៖ UEFA ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់