• 2020-02-28 07:28:24
  • បាល់ទាត់

រឿង​រំជួល​ចិត្ត​ពី​ក្រោយ​រូបភាព​នារី​ម្នាក់ ដែល Ighalo បង្ហាញ​លើ​អាវ​បន្ទាប់​ពី​ទាត់​ចូល​យប់​មិញ

  • 2020-02-28 07:28:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Odion Ighalo បាន​បង្ហាញ​ការ​រំឭក​ដល់​បងស្រី​របស់​ខ្លួន បន្ទាប់​ពី​រក​បាន​គ្រាប់​ដំបូង​ឲ្យ Manhcester United កាល​ពី​យប់មិញ។

កីឡាករ​វ័យ​៣០​ឆ្នាំ​ បាន​​លើក​អាវ​បង្ហាញ​ផ្ទាំង​​ស​មួយ ដែល​មាន​រូបភាព​បង​ស្រី Mary Atole អំឡុង​ពេល​ប្រកួត Europa League ទល់​នឹង​ក្លឹប Club Brugge។ Ighalo ដែល​មាន​ឈ្មោះ​បង​ស្រី​នៅ​លើ​ស្បែកជើង កន្លង​ទៅ​ធ្លាប់​និយាយ​ថា គេ​ពិបាក​នឹង​ទទួល​យក​ចំពោះ​ការ​ស្លាប់​របស់​បង​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​មុន។

“ខ្ញុំ​មាន​អារម្មណ៍​រំជួល​ចិត្ត ព្រោះ​វា​មិន​បាន​ដឹង​មុន​ថា បង​ស្រី​ខ្ញុំ​​បាន​បង់បាត់​ជា​រឿង​រហូត ហើយ​​ខ្ញុំ​នឹង​មិន​អាច​ឃើញ​គាត់​ម្ដង​ទៀត​ទេ។ ពេល​ខ្លះ​ពេល​ដែល​ខ្ញុំ​នៅ​ម្នាក់​ឯង ខ្ញុំ​នៅ​តែ​ចាំ​នឹក​ដល់​គាត់ ហើយ​ខ្ញុំ​ពិត​ជា​ឈឺ​ចាប់​ក្នុង​ចិត្ត​ណាស់។ ប្អូន​ស្រី​ភ្លោះ​របស់​ខ្ញុំ Akhere ធ្លាប់​ទូរសព្ទ​មក​ខ្ញុំ​​ហើយ​យំ ដោយ​និយាយ​ថា​នឹក​បង​ស្រី ហើយ​ពេល​ខ្លះ​ ពេល​ដែល​ខ្ញុំ​នៅ​ម្នាក់​ឯង ខ្ញុំ​ក៏​យំ​ដូច​គ្នា”។ សម្ដី​របស់ Ighalo។

​Mary Atole បាន​ស្លាប់​ក្នុង​វ័យ​៤៣​ឆ្នាំ បន្ទាប់​ពី​ដួល​សន្លប់​ក្នុង​ផ្ទះ​របស់​នាង​នៅ​​ឯ​ប្រទេស​កាណាដា​​កាល​ពី​ថ្ងៃ​ទី ១២ ខែ ធ្នូ​ឆ្នាំ​មុន។ Ighalo បាន​ផ្សព្វផ្សាយ​ដំណឹង​ដ៏​ក្រៀមក្រំ​នេះ​នៅ​លើ​បណ្ដាញ​សង្គម Instagram៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់