• 2020-02-28 04:00:54
  • បាល់ទាត់

មាស សំអឿន៖ Hun Sen Cup ឆ្នាំ​២០២០ ខ្ញុំ​មាន​​សង្ឃឹម​ច្រើន

  • 2020-02-28 04:00:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លទ្ធផល​ពាន​រង្វាន់ Hun Sen Cup កាល​ពី​ឆ្នាំ​មុន​​ ក្រុម​បាល់​ទាត់​អគ្គិសនី​អគ្គិសនី​កម្ពុជា ធ្វើ​មិន​បាន​ល្អ​ទេគឺធ្លាក់ជុំដំបូង​តែ​ម្ដង ប៉ុន្តែ​ក្នុង​ឆ្នាំ​២០២០​នេះ​លោក​ មាស សំអឿន គ្រូបង្គោល​របស់​ក្លឹប​ជឿជាក់អាច​ប្រជែង​​ជាមួយ​ក្លឹប​ធំៗ ភ្នំពេញក្រោន ណាហ្គា បឹងកេត និង​ វិសាខា​ជាដើមបាន​។

លោកគ្រូ មាស សំអឿន កំពុងបង្វឹកកូនក្រុម

នេះជា​សម្ដី​របស់​លោកគ្រូ មាស សំអឿន ៖«ខ្ញុំ​ឃើញ​កីឡាករ​ខ្មែរ​ ដែល​​ខ្ញុំ​បង្ហាត់​នេះ រយៈ​ពេល​ពីរ​បី​ខែ​ទៅ​មុខ​ទៀត ទម្រាំ​ដល់​​ខែ​គេ​លេង ខ្ញុំ​ជឿជាក់​ថាអាច​ប្រដំប្រសង​​ជាមួយ​គ្នា​បាន»។ ​

ការ​ណ៍ដែល​អាច​ប្រជែង​បាន ព្រោះ​​​​អតីត​គ្រូ​បង្វឹក​ក្លឹប​បៀលប្រាយ យល់​ឃើញ​​កីឡាករ​​របស់​លោក មានការខិតខំប្រឹងប្រែងហ្វឹកហាត់ មានគុណភាពប្រហាក់ប្រហែលគ្នា បើ​ប្រៀបធៀប​នឹង​កីឡាករ​ខ្មែរ​​គ្នា​ឯង។

ពានសម្ដេច ហ៊ុន សែន ឆ្នាំ២០២០នេះ កំពុងធ្វើការ​ប្រកួត​ជម្រុះថ្នាក់ខេត្ត ហើយ​ក្រុម​ឈ្នះនឹង​ឡើង​មក​ប្រកួតថ្នាក់ជាតិ ជាមួយ​ក្លឹប​នៅលីគកំពូលកម្ពុជា ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២០ខាងមុខ។

លោក មាស សំអឿន បាន​សុំ​​លាលែង​​ពី​គ្រូ​បង្វឹក​បាល់ទាត់​នារី​នៅ​បាទី ហើយ​មក​ធ្វើ​ជា​ជំនួយ​ការ​គ្រូ គ្រូ Fitness និង​គ្រូកម្លាំង​ នៅ​ក្លឹប​អគ្គិសនី​កម្ពុជា​ក្នុង​ឆ្នាំ​ ២០១៨ រហូត​ត្រូវ​ថ្នាក់​ដឹកនាំ​ក្លឹប​ដំឡើង​ជា​គ្រូ​ធំ ក្រោយ​អតីត​គ្រូ​មុនមាន​បញ្ហា​សុខភាព។

យ៉ាងណាមិញ​ សម្រាប់​លីគកំពូលកម្ពុជាក្នុង​សប្ដាហ៍នេះ​ ក្លឹប​បាល់ទាត់​អគ្គិសនី​កម្ពុជា នឹង​ត្រូវ​ប្រកួត​ជាមួយយុវជនបាទីអាយុក្រោម ១៨ឆ្នាំ។ ជំនួប​នេះលោក មាស សំអឿន ជឿជាក់នឹង​យក​ ៣ពិន្ទុ ដ្បិតយុវជនបាទីសុទ្ធតែកីឡាករខ្មែរ ខណៈសប្ដាហ៍ទី១ អគ្គិសនីកម្ពុជា ចាញ់ភ្នំពេញក្រោន ៣-០៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់