• 2020-02-27 03:01:08
  • បាល់ទាត់

Son ត្រលប់​ទៅ​ស្រុក​កំណើត ស្រប​ពេល​វីរុស​កូរ៉ូណា​កំពុង​ផ្ទុះ​ខ្លាំង​នៅ​កូរ៉េខាងត្បូង

  • 2020-02-27 03:01:08
  • ចំនួនមតិ 2 | ចំនួនចែករំលែក 29

ចន្លោះមិនឃើញ

ក្លឹប Spurs ជឿជាក់​ថា Son Heung-min នឹង​មិន​ឆ្លង​វីរុស​កូរ៉ូណា​ឡើយ ថ្វីបើ​ក្លឹប​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កូរ៉េខាងត្បូង ដើម្បី​ធ្វើ​ការ​វះ​កាត់ ដែល​ទីតាំង​មាន​ចម្ងាយ​ត្រឹម​២៤១​គ.ម ​ពី​​២​តំបន់​ដែល​ក្នុង​ផ្ទុះ​ការ​ឆ្លង​ខ្លាំង​ក្នុង​ប្រទេស។

​ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​ហោះ​ទៅ​កាន់​ស្រុក​កំណើត​កាល​ពី​សប្ដាហ៍​មុន​ ដើម្បី​វះ​កាត់​នៅ​ទីក្រុង​សេអ៊ូល លើ​របួស​បាក់​ដៃ​ស្ដាំ។ Jose Mourinho កំពុង​ព្រួយបារម្ភ​​ពី​អាការៈ​របួស​របស់ Son ត្រូវ​សម្រាក​ដល់​ចប់​រដូវ​កាល។

ការ​សម្រេច​ចិត្ត​ឲ្យ Son ធ្វើ​ដំណើរ​ទៅ ទោះបី​ដឹង​ថា​កូរ៉ូណា​កំពុង​រាតត្បាត​ពេញ​អាស៊ី ដោយ​សារ​តែ​គេ​ធ្លាប់​ព្យាយាម​របួស​ស្រដៀង​គ្នា​នេះ​កាល​ពី​ឆ្នាំ​២០១៧នៅ​កូរ៉េ។ កីឡាករ​វ័យ​២៧​ឆ្នាំ​ធ្លាប់​ដាក់​​ដែក​នៅ​ដៃ​កាល​ពី​៣​ឆ្នាំ​មុន បន្ទាប់​ពី​​បាក់​កំភួន​ដៃ​ខាង​ស្ដាំ។ ដូច្នេះ​ហើយ​គេ​ចង់​ឲ្យ​គ្រូ​ពេទ្យ​ដដែល​បន្ត​វះកាត់​របួស​ចុងក្រោយ​របស់​គេ។

Son បច្ចុប្បន្ន​​កំពុង​ស្ថិត​នៅ​ប្រទេស​កូរ៉េខាងត្បូង និង​គ្រោង​ត្រលប់​មក​កាន់​អង់គ្លេស​វិញ​នៅ​សប្ដាហ៍​នេះ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់