• 2020-02-26 07:19:58
  • បាល់ទាត់

ព្រោះ​តែ Corona ៥ប្រកួត​លីគ​អ៊ីតាលី​ទាំង Juventus នឹង​លេង​បិទ​ទ្វារ​​គ្មាន​អ្នកគាំទ្រ

  • 2020-02-26 07:19:58
  • ចំនួនមតិ 1 | ចំនួនចែករំលែក 25

ចន្លោះមិនឃើញ

ការ​ប្រកួត​លីគ Serie A អ៊ីតាលីរបស់ក្លឹប​មួយចំនួនរួមទាំងក្រុម​សេះ​បង្កង់ Juventus ក្លឹម​របស់​ Cristiano ronaldo ផងនោះ នឹង​ត្រូវ​លេង​បិទទ្វារគ្មាន​អ្នកគាំទ្រ ដោយសារ​តែការគំរាមកំហែង​ពីវីរុស​​ឆ្លង​​កូរ៉ូណា។

ក្រុម​ត្រូវ​លេង​បិទ​ទ្វារ​មាន Juventus ប៉ះ Inter (ថ្ងៃ​អាទិត្យ) Udinese ប៉ះ Fiorentina (ថ្ងៃ​សៅរ៍) AC Milan ប៉ះ Genoa (ថ្ងៃ​អាទិត្យ); Parma ប៉ះ Spal (ថ្ងៃ​អាទិត្យ) Sassuolo ប៉ះ Brescia (ថ្ងៃ​អាទិត្យ​)។

ដោយឡែក​ការប្រកួត​របស់​ក្រុម Lazio ប៉ះ Bologna (ថ្ងៃ​សៅរ៍) Napoli ប៉ះ Torino (ថ្ងៃ​សៅរ៍) Lecce ប៉ះ Atalanta (ថ្ងៃ​អាទិត្យ) Cagliari ប៉ះ Roma (ថ្ងៃ​អាទិត្យ) នឹង​ប្រព្រឹត្ត​ទៅ​ធម្មតា​ដោយ​មាន​វត្តមាន​អ្នកគាំទ្រ ខណៈ​ក្លឹប Sampdoria ប៉ះ Hellas Verona លេង​នៅ​ថ្ងៃ​ច័ន្ទមិនទាន់ច្បាស់ កំពុង​ស្ថិត​ក្នុង​ការ​ពិចារណា។

ប្រទេស​អ៊ីតាលី​បាន​បិទ​ទ្វារ​ បណ្ដា​ទីក្រុង​ភាគ​ខាងជើង​ប្រទេសរបស់​ខ្លួន បន្ទាប់​ពី​មនុស្ស​ ២២៩ នាក់ធ្វើតេស្ត​​មាន​​ផ្ទុក​វីរុស​កូរ៉ូណា ​និង ៧​ នាក់​បាន​ស្លាប់​៕

ប្រភព៖ BBC ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

មតិយោបល់