• 2020-02-25 11:46:29
  • បាល់ទាត់

២ឆ្នាំ​ចុង​ក្រោយ Barca ឈ្នះ​ក្រៅ​ដី​តែ​ម្ដង​ប៉ុណ្ណោះ ក្រោយ​ឆ្លង​ផុត​វគ្គ​ចែក​ពូល UCL

  • 2020-02-25 11:46:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 11

ចន្លោះមិនឃើញ

ក្នុង​រយៈពេល ២ឆ្នាំ​ចុង​ក្រោយ​នេះ ក្លឹប Barcelona ឈ្នះ​ក្រៅ​ដី​តែ​ម្ដង​ប៉ុណ្ណោះ​នៃ​ប្រកួត​វគ្គ​ជម្រុះ​នៃ UEFA Champions League (ចាប់​ពី​វគ្គ​ ១៦ក្រុម​ចុង​ក្រោយ​ទៅ)។

ជ័យជម្នះ​តែ​ម្ដង​គត់​នៅ​ក្រៅ​ដី​គឺ ឈ្នះ​ទៅ​លើ​ក្លឹប​អង់គ្លេស​ Manchester United កាល​ពី​ខែ​មេសា ឆ្នាំ២០១៩ នៅ​ក្នុង​វគ្គ ៨ក្រុម​ចុង​ក្រោយ។ នៅ​កាល​នោះ Barcelona បាន​ឈ្នះ​បិសាច​ក្រហម​ក្នុង​លទ្ធផល ១ ទល់​នឹង ០។

ក្រៅ​ពី​នេះ Barcelona ចាញ់​រហូត​ដល់​ទៅ​ ៥ដង និង​ស្មើ ២ដង ហើយ​ការ​ចាញ់​ធ្ងន់​ក​បំផុត​គឺ​ចាញ់​ក្លឹប Liverpool ក្នុង​លទ្ធផល ៤-០ នៅ​ក្នុង​ទឹកដី Anfield កាល​ពី​វគ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ឆ្នាំ​មុន​។

នៅ​ក្នុង​យប់​ថ្ងៃ​អង្គារ​ម៉ោង ៣.០០​ភ្លឺ​នេះ Barcelona នឹង​សួរ​សុខ​ទុក្ខ​ក្លឹប​ម្ចាស់ផ្ទះ Napoli ដោយ​គ្មាន​អ្នក​គាំទ្រ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់