• 2020-02-24 13:12:27
  • ព័ត៌មាន

ក្លឹប PL ចាប់​ផ្ដើម​ចេញ​វិធានការ​សុវត្ថិភាព ក្រោយ​មាន​ផ្ទុះ​វីរុស​កូរ៉ូណា​នៅ​អឺរ៉ុប

  • 2020-02-24 13:12:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​នេះ​ មាន​ការ​កើន​ឡើង​នូវ​ចំនួន​អ្នក​ឆ្លង​នូវ​វីរុស​ផ្លូវ​ដង្ហើម​ប្រភេទ​ថ្មី Covid19 ដែល​បណ្ដាល​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ដល់​វិស័យ​បាល់ទាត់​អឺរ៉ុប។ ចំណែក​នៅ​លីគ​កំពូល​អង់គ្លេស​វិញ ក្លឹប​មួយ​ចំនួន​បាន​ចេញ​វិធានការ​សុវត្ថិភាព​មួយ​ចំនួន​ទាក់ទិន​នឹង​រឿង​នេះ។

ក្លឹប​ភាគ​ច្រើន​បាន​ដាក់​នូវ​ទឹក​សម្អាត​ដៃ​បន្ថែម​ខុស​ពី​ធម្មតា ហើយ​ព្រម​ទាំង​ដាក់​សញ្ញា​រម្លឹក​ឲ្យ​អ្នក​គាំទ្រ​លាង​ដៃ​ឲ្យ​បាន​ញឹកញាប់​ផង​ដែរ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​អង់គ្លេស​ The Sun។ បន្ថែម​ពី​នេះ​ទៅ​ទៀត ក្រុម​គ្រូ​ពេទ្យ​នៅ​នឹង​កីឡដ្ឋាន​ក៏​បាន​ហ្វឹកហាត់​ពី​វិធាន​ការ​បន្ទាន់​ក្នុង​ការ​ជួយ​អ្នក​គាំទ្រ​ ក្នុង​ករណី​អកុសល​ណា​មួយ​កើតឡើង។

The Sun បាន​ចុះ​ផ្សាយ​ថា ក្លឹប​ធំៗ​អង់គ្លេស​កំពុង​តែ​ព្រួយបារម្ភ​ពី​ផលប៉ះពាល់​នៃ​វីរុស​មួយ​នេះ ខណៈ​មាន​ប្រកួត​ជា​ច្រើន​នឹង​ត្រូវ​លេង​ក្នុង​សប្ដាហ៍​នេះ។

នៅ​ចក្រភព​អង់គ្លេស​មាន​អ្នក​ឆ្លង​ជំងឺ​ Covid19 ចំនួន ១៣ករណី ខណៈ​ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំងឡើង​ៗ​នៅ​រយៈពេល​ចុង​ក្រោយ​នេះ ដោយសារ​តែ​មាន​ការ​ត្រលប់​មក​វិញ​នូវ​ជនជាតិ​អង់គ្លេស​នៅ​កប៉ាល់ Diamond Princess ចំនួន ៣២នាក់ ហើយ​ជាពិសេស​គឺ​ មាន​ការ​កើន​ឡើង​យ៉ាង​គំហុក​នូវ​អ្នក​ឆ្លង​ជំងឺ​នេះ​នៅ​អ៊ីតាលី៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់