• 2020-02-22 00:44:59
  • បាល់ទាត់

Lewandowski ស៊ុត​២​គ្រាប់​ជួយ​ Bayern ឈ្នះ​នៅ​សប្ដាហ៍​ទី​២៣

  • 2020-02-22 00:44:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 5

ចន្លោះមិនឃើញ

Bayern Munich បាន​ប្រកួត​មុន​គេ​មុន​ឯង​ក្នុង​ការ​ប្រកួត​ Bundesliga សប្ដាហ៍​ទី​២៣​ដោយ​បាន​យក​ឈ្នះ​លើ​ Paderborn ក្នុង​លទ្ធផល​ ៣-២។

ជំនួប​​កាល​ពី​យប់​មិញ​ម្ចាស់​ផ្ទះ​បើក​ការ​នាំ​មុខ​២​ដង​ដោយ​ Gnabry នាទី​២៥​, Lewandowski នាទី​៧០ ហើយ Paderborn ក៏​​តាម​ស្មើ​ទាំង​ពីរ​លើក​រក​គ្រាប់​បាន​ដោយ​ Srbeny នាទី​៤៤ និង Michel នាទី​៧៥។ យ៉ាង​ណា​​ចុង​ម៉ោង​នាទី​៨៨​ទៅ​ហើយ​ Lewandoស៊ុត​ថែម​១​គ្រាប់​ទៀត​ឲ្យ​ Bayern ឈ្នះ​ការ​ប្រកួត​នេះ។​

រាប់​ទាំង​២​គ្រាប់​ក្នុង​ការ​ប្រកួត​នោះ​ផង​ តារា​ឆ្នើម​អន្តរជាតិ​​​ប៉ូឡូញ​​ពេល​នេះ​រក​បាន​៣៨​គ្រាប់​ហើយ​ ពី​៣២​ប្រកួត​គ្រប់​កម្មវិធី​ឲ្យ​ Bayern Munich៕

ប្រភព៖ ESPN FC ប្រែសម្រួល៖ សៀនហួរ

មតិយោបល់