• 2020-02-21 09:15:39
  • បាល់ទាត់

ព្រោះ​តែ​ហេតុ​ផលនេះ​ទើប បឹង​កេត ​យក​ខ្សែការពារ​បរទេស​មក​ជួយក្រុម

  • 2020-02-21 09:15:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ច្រើន​រដូវ​កាល​មក​ហើយ បឹង​​កេត​មិន​ដែល​យក​ខ្សែ​ការពារ​បរទេស​​មក​ចូល​រួម​ឡើយ ប្លែក​អ្វី​ឆ្នាំ​២០២០នេះ ជើង​ឯក​លីគ​កំពូល​កម្ពុជា ៣សម័យ​កាល បាន​នាំ​យក​កីឡាករ Anderson Zogbe សញ្ជាតិ​កូឌីវ័រមក​ជួយ​ក្រុម។

បើ​តាម​សម្ដី​លោក Apisit Im-Amphai គ្រូ​បង្គោល​ថ្មី​របស់​បឹង​កេត មូលហេតុ​យក​កីឡាករ​បរទេស មក​ជួយ​តំបន់​ការពារ ព្រោះ​លីគ​កំពូល​កម្ពុជា​នាពេល​បច្ចុប្បន្ន មាន​ការប្រកួត​ប្រជែង​ខ្សែ​​ប្រយុទ្ធ​បរទេស។

គ្រូ​បង្គោល​សញ្ជាតិ​ថៃ​រូប​នេះ​បន្ត​ថា ៖«ដោយសារ​លីគ​យើង​មាន​ការ​ប្រជែង​ខ្សែ​ប្រយុទ្ធ ធំៗ​ហើយ​ខ្ពស់ៗ អាច​មាន​បញ្ហា​ដល់​ខ្សែ​ការពារ​យើង ដូច្នេះ​ក៏​យើង​ត្រូវ​ការ​ខ្សែ​ការពារ​ខ្ពស់​ធំ​មក​ជួយ»។

កីឡាករសញ្ជាតិកូឌីវ័រ Anderson Zogbe បាន​មក​រួមរស់ជាមួយ​បឹងកេត​ក្នុង​រដូវ​កាល២០២០ ក្រោយលេងនៅណាហ្គា បាន​បួន​រដូវកាល។ កីឡាករ​រូប​នេះ ត្រូវ​បាន​អតីតគ្រូ​ភ្នំពេញ​ក្រោន Im-Amphai ចាត់​ទុក​ជាខ្សែការពារ​បរទេសដ៏រឹងមាំមួយ​រូប។

ការ​លើក​ឡើង​របស់​លោក Im-Amphai បាន​ធ្វើ​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​កីឡដ្ឋាន​ខេមបូឌាធ៊ែវេ នា​រសៀល​នេះ មុនជំនួប​ដ៏តានតឹងរវាងក្លឹប បឹងកេត​ និងវិសាខា។

ម្ចាស់ជើងឯក Hun Sen Cup នឹង​បើក​កីឡដ្ឋាន​ខេមបូឌាអ៊ែវេរបស់​ខ្លួន​ ដើម្បីទទួល​ក្រុម​ភ្ញៀវ​វិសាខា នា​ថ្ងៃ​ទី​២២ កុម្ភៈ​ស្អែក​នេះ វេលា​ម៉ោង ៣ និង​៣០​នាទីរសៀល នៃ​ពាន​រង្វាន់លីគកំពូលកម្ពុជា៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់