• 2020-02-21 03:30:28
  • បាល់ទាត់

ទស្សនា​បច្ចេកទេស អូស ញាក់ ស៊ុត​របស់ Braithwaite ល្អ​បែប​ណា​បាន Barca ហ៊ាន​ទិញ!

  • 2020-02-21 03:30:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 10

ចន្លោះមិនឃើញ

ដំណឹង​ដ៏​ភ្ញាក់ផ្អើល​បាន​ចេញ​ផ្សាយ​កាល​ពី​ល្ងាច​ម្សិល​មិញ Barcelona​ បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ទិញ​យក​ខ្សែ​ប្រយុទ្ធ Martin Braithwaite ពី​ក្លឹប​អេស្ប៉ាញ CD Leganes។

សម្រាប់​តម្លៃ​ខ្លួន​ផ្ទេរ​ត្រូវ​បាន​បញ្ចេញ​ឲ្យ​ដឹង​ថា​១៨លាន​អឺរ៉ូ ជាមួយ​កុងត្រា​៤​ឆ្នាំ។ គោល​បំណង​​ធំ​​ដែល​ Barca ទិញ​យក​​កីឡាករ​វ័យ​២៨​ឆ្នាំ​សញ្ជាតិ​ដាណឺម៉ាក​គឺ​ដើម្បី​ជំនួស​កន្លែង​​ Ousmane Dembele ដែល​​មាន​របួស​រយៈពេល​ដល់​ទៅ​៦​ខែ​ឯណោះ។

មើល​តាម​ប្រវត្តិ Braithwaite ទើប​តែ​ផ្ទេរ​ជា​ផ្លូវ​ការ​​​មក​កាន់ Leganes នៅ​រដូវ​កាល​នេះ​ឯង ពី​ក្លឹប Middlesbrough ក្រោយ​ខ្ចី​ជើង​បាន​១​​រដូវ​កាល​។ ២៤​ប្រកួត​នៅ La Liga រដូវ​កាល​នេះ Braithwaite ធ្វើ​បាន​៦​គ្រាប់​ហើយ៕

វីដេអូ​ខាង​ក្រោម​នឹង​បង្ហាញ​ពី​សមត្ថភាព​លេង​របស់ Braithwaite ៖​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់